News(អង់ការ៉ា, តួកគីយ៉េ)៖ នាថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអមឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ ក្នុងកម្មវិធី “Tea Around Asia and the Pacific” ដែលរៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអង់ការ៉ា និងមានការចូលរួមពីស្ថានទូតបរទេសចំនួន ១៩ ប្រទេស តំណាងក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងអង្គការអន្តរជាតិមួយចំនួនផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានមកពីទីក្រុងណាននីងតំបន់ស្វយ័តក្វាងស៊ី ដឹកនាំដោយ លោក CHENG Gong អគ្គលេខាធិការរងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោក និងលោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោក គិត ភារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង លោក សុខា រ៉ាម អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តស្វាយរៀង ដែលមានការចូលរួមពីអាជ្ញាធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេស ធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
News(កែប)៖ នាព្រឹកថ្ងៃពុធទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានបន្តរៀបចំសិក្ខាសាលាស្ដីពី “ច្រកចូលទីផ្សារទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” នៅខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញជាច្រើនរូប។