Newsសេចក្តីប្រកាសព័ត៌មានស្តីពី៖ ការដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)
News(រតនគិរី)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នៅខេត្តរតនគិរី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម នាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្ម អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ព្រមទាំងបេក្ខជនឈរជាច្រើនរូបផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំស្តង់ដារដំឡូងមីក្រៀម និងដំឡូងមីស្រស់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា៖ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តពាក់ព័ន្ធ លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ ព្រមទាំងតំណាងសហព័ន្ធ/សមាគមដំឡូងមី ជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីការបង្កភាពងាយស្រួលដល់កិច្ចសម្រួលពាណិជ្ជកម្មទិញ-លក់ដំឡូងមី ការកំណត់តម្លៃទិញ-លក់ដំឡូងមី ដោយផ្អែកតាមស្តង់ដារ ដែលបានដាក់ចេញតាមប្រភេទដំឡូងមីស្រស់ ឬក្រៀម និងទៅតាមកម្រិតជាតិម្សៅ សំណើម និងបរិមាណដី ដែលមាននៅក្នុងដំឡូងមី។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ គោលបំណងនៃការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ គឺដើម្បីណែនាំលោក Barros Miguel Figueira ដែលជាប្រធានសមាគមថ្មី ព្រមទាំងជម្រាបជូនលោកជំទាវរដ្ឋមន្ត្រី អំពីបេសកកម្មរបស់សមាគម និងលើកឡើងអំពីបញ្ហាប្រឈមដែលសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាបាននឹងកំពុងជួបប្រទះ។ --- (Phnom Penh): On the afternoon of Monday, 17 March 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the Association of Tobacco Industry of Cambodia (ATIC) delegation to formally introduce Mr. Barros Miguel Figueira as the new chairman of ATIC, present the mission and objectives of the association, and discuss the challenges faced by ATIC in its daily operations.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គ.ក.ប. លើកទី១៤ ដើមី្បបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគ.ក.ប. និងសមាជិក សមាជិកា នៃលេខាធិការដ្ឋាននៃគ.ក.ប. ពីអន្តរក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា ជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការសម្ងាត់ពាណិជ្ជកម្ម។ ជាលទ្ធផល អង្គប្រជុំបានសម្រេច និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។