News(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី (Journée de la Francophonie) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅប្រទេសជប៉ុន (Conseil pour la Promotion de la Francophonie au Japon) នៅវិទ្យាស្ថានភាសាបារាំង នៃទីក្រុងតូក្យូ។
News(ហ្សាមែន, ហ៊្វូជៀន, ចិន) ៖ នាវេលាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ លោកឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមពិធីបើកពិព័រណ៍ថ្មអន្តរជាតិ ហ្សាមែន ប្រទេសចិន លើកទី២៥ (The 25th China Xiamen International Stone Fair) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន (Xiamen International Conference & Exhibition Center) ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ មានក្រុមហ៊ុនចំនួន ៤ ដែលជាសមាជិកសមាគមថ្មអារកម្ពុជា បាននាំយកផលិតផលថ្មអារធម្មជាតិរបស់ប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីពិព័ណ៌នេះ រួមមាន៖ ១.ក្រុមហ៊ុន Rithy Granite (Cambodia) Co., Ltd. ២. ក្រុមហ៊ុន Xiaotian Mining Co., Ltd. ៣. ក្រុមហ៊ុន Heng Cheng Co., Ltd. និង៤. ក្រុមហ៊ុន Sambour Mining (Cambodia) Co., Ltd.។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូហុងកុង ដឹកនាំដោយ លោក Larry Szeto នៃសមាគមរោងចក្រផលិតក្រដាស Hong Kong Corrugated Paper Manufacturers’ Association (HKCPMA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ។
News(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅអគារ Raintree លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ទិវាសិទ្ធិនារីអន្តរជាតិ (IWD) និងកិច្ចពិភាក្សាទាក់ទងទៅនឹងចូលរួមអាជីវកម្ម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យធុរកិច្ចរបស់កម្ពុជា។
News(ប៉ីហៃ, ចិន)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើទស្សនៈកិច្ចនៅក្រុមហ៊ុន COFCO Bio-Energy Co. Ltd. និងរោងចក្រផលិត semiconductor របស់ក្រុមហ៊ុន HKC Co., Ltd. ដើម្បីពិភាក្សាអំពីឱកាសធ្វើពាណិជ្ជកម្ម និងសិក្សារអំពីដំណើរការនៃខ្សែច្រវាក់ផលិតកម្មនៃក្រុមហ៊ុនទាំងពីរ ព្រមទាំងបានជួបពិភាក្សាការងារជាមួយ លោកស្រីអភិបាលក្រុងប៉ៃហៃ ផងដែរ។