Newsខាងក្រោមនេះ គឺជារូបភាពខ្លះៗ នៃសកម្មភាពចាប់ផ្តេីមនៃការដាក់លក់ផលិតផលខ្មែរសាកល្បងរបស់អាជីវករខ្មែរ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញ និងបង្កេីនការលក់ផលិតផលខ្មែរ។ ការដាក់លក់នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ តទៅ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រាជធានី-ខេត្ដ ចំនួន១៩ ស្មេីនឹង២៩ទីតាំង រួមមាន៖ រាជធានីភ្នំពេញ ៤ទីតាំង ខេត្តបន្ទាយមានជ័យ ១ទីតាំង បាត់ដំបង ៣ទីតាំង កំពង់ចាម ១ទីតាំង កំពត ២ទីតាំង កំពង់ឆ្នាំង ២ទីតាំង ព្រះសីហនុ ១ទីតាំង ពោធិ៍សាត់ ២ទីតាំង តាកែវ ១ទីតាំង សៀមរាប ២ទីតាំង ស្ទឹងត្រែង ១ទីតាំង ព្រៃវែង ១ទីតាំង ក្រចេះ ១ទីតាំង ស្វាយរៀង ១ទីតាំង កំពង់ស្ពឺ ១ទីតាំងកំពង់ធំ ១ទីតាំង កណ្តាល ១ទីតាំង ត្បូងឃ្មុំ ២ទីតាំង និងកោះកុង ១ទីតាំង។ សូមជម្រាបជូនថា ផលិតផលខ្មែរដែលនឹងត្រូវដាក់លក់នៅតាមទីតាំងទាំងនេះ មានដូចជា៖ អាហារសម្រន់ បង្អែម ភេសជ្ជៈ ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រីសាច់កែច្នៃជាដើម។ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម សូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ អញ្ជើញចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យបានកុះករទាំងអស់គ្នា៕
News(ប៉ីហៃ, ចិន)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៥ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីការពង្រឹងសិទ្ធិអំណាចជាសាកល លើការអភិវឌ្ឍប្រកបដោយចីរភាព GEEF2025-Global Engagement &Empowerment Forum on Sustainable Development ក្រោមប្រធានបទ «ពេលវេលាធ្វើសកម្មភាពជាស្ពាន សម្រាប់បង្កើតអនាគត ប្រកបដោយនិរន្តភាព» ដែលជាព្រឹត្តិការអន្តរជាតិប្រចាំឆ្នាំ រៀបចំដោយវិទ្យាស្ថានការផ្តល់សិទ្ធិអំណាចជាសកល (IGEE) នៃសាកលវិទ្យាល័យ Yonsei University ក្រោមមូលនិធិ Ban Ki-moon និងមជ្ឈមណ្ឌល Ban Ki-moon សម្រាប់ពលរដ្ឋជាសកល នៅទីក្រុងសេអ៊ូល កូរ៉េ។
News(បាត់ដំបង)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានសហការជាមួយ កម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក្រោមគម្រោងពាណិជ្ជកម្មតំបន់ដើម្បីការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និង កញ្ញា ហ្វេត ខុនស៊ីឌាញ លេខាទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង “កម្មវិធីសម្ពោធជាផ្លូវការរថយន្តម៉ាក PEUGEOT 408 ស៊េរីថ្មីឆ្នាំ២០២៥” និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រុមហ៊ុន RMA CAMBODIA ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។