News(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឡឹក ម៉ុក ទីប្រឹក្សា នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣៨នាទីព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឡឹក ម៉ុក បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
News(វ្ល៉ាឌីវ៉ូស្តុក, សហព័ន្ធរុស្ស៊ី)៖ នារសៀល ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nikita KONDRATEV អគ្គនាយកនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី និងគម្រោងពិសេស នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា លើកទី១១ (11th Eastern Economic Forum) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នាឱកាសនោះ ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី នៅឆ្នាំ២០២៦ និងបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងការអនុវត្តយន្តការ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ (ដូចជាក្រុមការងាររួមជាន់ខ្ពស់ដើម្បីជំរុញគម្រោងអាទិភាពរួមកម្ពុជា-រុស្ស៊ី) និងពិនិត្យលទ្ធភាពក្នុងការពង្រីកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ (ដូចជាការកែច្នៃម្ហូបអាហារ កសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាធារាសាស្ត្រ)៕
News(ក្វាងចូវ)៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបើកពិព័រណ៍ម្ហូបអាហារ SIAL Guangzhou 2026 World Food Expo រៀបចំដោយក្រុមហ៊ុន COMEXPOSIUM SHANGHAI CO., LTD. នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មពិភពលោក Guangzhou World Trade Center ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីតភ្ជាប់យីហោម្ហូបអាហារល្បីៗរបស់ពិភពលោកទៅនឹងមហាតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងតំបន់អាស៊ីអាគ្នេយ៍ ដែលឆ្នាំនេះមានក្រុមហ៊ុនផលិតម្ហូបអាហារល្បីៗជាង ១,៥០០ ក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មជាង ៦៥,០០០ នាក់ មកពីបណ្ដាប្រទេស និងតំបន់ជាង ៥០។ ក្នុងព្រឹត្តិការណ៍នេះដែរ តំណាងពាណិជ្ជកម្មកម្ពុជា អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ក៏បាននាំយកក្រុមហ៊ុន CCIC (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូលផលិតផលកសិកម្មកែច្នៃកម្ពុជាមកកាន់ខេត្តក្វាងទុង ចូលរួមដាក់តាំងបង្ហាញផលិតផល រួមមាន៖ អង្ករម្លិះកម្ពុជា អង្ករសកម្ពុជា ម្រេចកំពតកម្ពុជា (ម៉ត់ និងគ្រាប់) និងដំណាប់ស្វាយខ្មែរ ដើម្បីភ្ជាប់ទីផ្សារផលិតផលកសិកម្មកែច្នៃកម្ពុជា ទៅនឹងអ្នកប្រើប្រាស់ក្នុងខេត្តក្វាងទុង។
News(Phnom Penh): On the morning of Tuesday, 1 September 2026, at TRIBE Phnom Penh Post Office Square, Her Excellency Someth Somnea, Undersecretary of State at the Ministry of Commerce, presided over the opening of the training workshop on "Sales and Communication Skills for Export: Preparing for SIAL PARIS 2026." The event brought together Ms. Cristina Novio Garcia, Programme Officer of the European Union Delegation to Cambodia; Mr. Till Ahnert, Project Director of the EU-German GATE project at GIZ Cambodia; and Mr. Martin Thisted, International Training Expert. Jointly organized by the Ministry of Commerce, the European Union, and the German Federal Government, the initiative aims to equip Cambodian business representatives with the necessary confidence, proactive readiness, and practical capabilities ahead of face-to-face engagements with prospective trade partners. This intensive two-day training emphasizes hands-on application to sharpen commercial communication and negotiation skills aligned with European market expectations. The curriculum centers on high-impact pitching techniques, buyer psychology and demand analysis, interactive negotiation simulations, setting realistic deal scopes, and implementing disciplined follow-up strategies—including targeted outreach within 48 hours—to successfully convert initial trade discussions into tangible export contracts. SIAL Paris 2026 will be held from October 17 to 21, 2026, in Paris, France, standing as one of the globe's foremost food and beverage trade platforms with an expected turnout of roughly 7,500 exhibitors and over 285,000 trade visitors. During the event, the Ministry of Commerce, supported by the European Union and the German Federal Government, will organize the Cambodia Pavilion at Hall 7 (Stand J-347) under the theme "Basket of Wonders." The Cambodia Pavilion will lead export-ready enterprises to exhibit Cambodia's high-potential agro-processed goods—notably cashew nuts, dried fruits such as dried mango, pepper, spices, and premium ready-to-cook products—to elevate the profile of Cambodian brands and forge sustainable pathways into international markets.
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុំ សុខឃឿន ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ុំ សាវរី អនុប្រធានការិយាល័យ នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣០នាទីរសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុំ សុខឃឿន បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕