News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងាររបស់នាយកដ្ឋាននីមួយៗ ក្រោមចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងពិភាក្សា និងដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការចំណុះអគ្គលេខាធិការដ្ឋាន ឱ្យបន្តពង្រឹងកិច្ចសហការគ្នា បង្កើនស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យការអនុវត្តការងារប្រកបដោយបរិយាប័ន្ន ស័ក្តសិទ្ធភាព ប្រសិទ្ធភាព និងអនុវត្តនូវអភិក្រម 3Ps (Policy, Process and People) ដែលជំរុញសម្រេចឱ្យបានលទ្ធផលការងារកាន់តែល្អប្រសើរឡើងថែមទៀត។
News(Liaoning, China): On 28-31 August 2026, in Shenyang City, Liaoning Province, the People’s Republic of China, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, attended the international conference on "2026 China Digital Barter Industrial Park and International Cooperation Conference," presided over by Her Excellency MA Wei, President of the Beijing International Chamber of Commerce. The conference was attended by leaders and representatives from the China General Chamber of Commerce Barter Sub-Chamber, the Liaoning Provincial Government, the Shenyang Municipal Government, representatives from ASEAN member states, Central Asia, the China Council for the Promotion of International Trade, and various international business associations. The conference aimed to explore new barter trade mechanisms and procedures, enhance trade cooperation and barter connectivity, and create new business and trade opportunities among Cambodia, China, and countries worldwide. On that occasion, Her Excellency Undersecretary of State paid a courtesy call on His Excellency ZHAO Wei, Deputy Secretary of the CPC Municipal Committee and Vice Mayor of Shenyang, and held a working meeting with Mr. ZHOU Fuhui, President of the Liaoning Chamber of Commerce. The meeting focused on promoting trade and investment between the two regions by encouraging investors and business representatives to invest in Cambodia, participating in trade exhibitions organized by the Ministry of Commerce, and establishing private commercial centers across various cities in the province.
News(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង ស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា (Boosting Tourism Development through Intellectual Property)» ដោយមានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក Prasetyo Erry តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អ្នកជំនាញជាតិ និងអន្តរជាតិរបស់អង្គការ WIPO តំណាងមន្ទីរពាណិជ្ជកម្មខេត្ត សហគ្រិន និងនិស្សិតជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា ការជំរុញការបណ្តុះបណ្តាល និងការបង្កើតកម្មវិធីប្រកួតប្រជែងផ្សេងៗ ក្នុងន័យជំរុញ និងបង្កើនសមត្ថភាពគ្រប់គ្រង និងផលិតរបស់សហគ្រាសទាំងអស់នោះផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានបន្តធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីនានារបស់ក្រសួងពាណិជ្ជកម្ម ក្នុងន័យលើកកម្ពស់ និងជំរុញឱ្យសហគ្រិនទទួលបានសេវាកម្មប្រកបដោយតម្លាភាព សុក្រឹតភាព និងភាពជឿជាក់។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលតែងតែជួយគាំទ្រដល់ក្រសួងពាណិជ្ជកម្ម លើផ្នែកបច្ចេកទេសក្នុងការពង្រឹង និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា។ តួយ៉ាង គម្រោងស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា» ដែលជាកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO បានជ្រើសរើសសហគ្រិនចំនួន ២០ រូប ក្រោមលក្ខខណ្ឌរបស់គម្រោង ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជាស៊េរីចំនួន ៣ លើក ពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះកម្មសិទ្ធិបញ្ញា ប្រភេទនៃកម្មសិទ្ធិបញ្ញា ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងផលិតផល ការរៀបចំផែនការអាជីវកម្ម ការកំណត់យុទ្ធសាស្ត្រអាជីវកម្មដែលផ្សារភ្ជាប់នឹងកម្មសិទ្ធិបញ្ញា ការគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រាប់អាជីវកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ជាដើម។ សូមជម្រាបជូនថា ក្នុងកម្មវិធីនេះ ក៏មានការចែកជូនលិខិតទទួលស្គាល់ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាករបស់សហគ្រិន ដែលទទួលបានការបណ្តុះបណ្តាលពីគម្រោងផងដែរ៕
NewsCommuniqué de presse conjoint: Le ministère du Commerce du Cambodge et la Chambre de commerce et d’industrie France-Cambodge signent un protocole d’accord pour co-organiser la troisième édition du Forum d’affaires Cambodge-France - - - Joint Press Release: Cambodia’s Ministry of Commerce and French Chamber of Commerce and Industry in Cambodia Sign a Memorandum of Understanding to Co-Organize the Third Edition of the Cambodia-France Business Forum
News(Phnom Penh): On the afternoon of Thursday, 3 September 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, presided over the signing ceremony, which H.E. Mr. TITH Seychanly, Director General of the Directorate-General of Trade Policy and Promotion, and Mr. Julien Bert, Vice President of the French Chamber of Commerce and Industry in Cambodia (CCIFC), signed a Memorandum of Understanding (MOU) to jointly organize the 3rd Cambodia-France Business Forum, scheduled to be held on 16–17 November 2026 in Phnom Penh. The MoU signing ceremony was also attended by senior leaders and government officials of the Ministry of Commerce, representatives of the CCIFC, the French Foreign Trade Advisors Cambodia Section (CCEF), the Embassy of France in Cambodia, and sponsoring partner companies. The Cambodia–France Business Forum serves as a flagship platform for strengthening Cambodia–France economic relations, fostering strategic partnerships, and providing greater visibility for companies, institutions, and investors engaged in the Cambodian market and beyond.