ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3817
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងគ្រោងប្រព្រឹត្តិទៅនៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងគ្រោងប្រព្រឹត្តិទៅនៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។
Newsឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Yun Hacheong អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) ភ្នំពេញ និងសហការី
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅការិយាល័យ KOTRA ភ្នំពេញ ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Yun Hacheong អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) ភ្នំពេញ និងសហការី។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋាន ក.ប.ប. លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ពិសេសកិច្ចពង្រឹងវិន័យផ្ទៃក្នុង និងការអនុវត្តតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃកិច្ចការពារសុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងធានាដល់សមធម៌នៃការធ្វើពាណិជ្ជកម្ម ដោយមានការទទួលខុសត្រូវប្រកបដោយឯកទេស និងជំនាញជាក់លាក់។
Newsឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការរៀបចំគោលនយោបាយជាតិស្តីពីសូត្រ និងការបង្កើតសហព័ន្ធសូត្រកម្ពុជា ព្រមទាំងកិច្ចការពាក់ព័ន្ធនឹងវិស័យសូត្រ
(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការរៀបចំគោលនយោបាយជាតិស្តីពីសូត្រ និងការបង្កើតសហព័ន្ធសូត្រកម្ពុជា ព្រមទាំងកិច្ចការពាក់ព័ន្ធនឹងវិស័យសូត្រ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ SDC មកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនជាច្រើនរូប។



