Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ “ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៥” (2025 Korea Import Fair-KIF2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម (COEX Hall B )ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ
News(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងច្បាប់ចុងក្រោយ ដែលមានអធិបតីភាពដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី ប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ផលិតផលការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងផលិតផល ម្ហូបអាហារនិងកសិកម្មនាំចូលអន្តរជាតិ ជឹងចូវ ឆ្នាំ២០២៥ ក្រោមមូលបទ “តម្រូវការប្រើប្រាស់ថ្មី ម្ហូបអាហារសកលតែមួយ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងជឹងចូវ ខេត្តហឺណាន សាធារណរដ្ឋ ប្រជាមានិតចិន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីជួបពិភាក្សាការងារជាមួយតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) អំពីការត្រៀមលក្ខណៈក្នុងការរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរ (Cambodia Foods Show) ដែលគ្រោងនឹងធ្វើឡើងនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរ ព្រមទាំងជំរុញការទូតម្ហូបអាហារខ្មែរ និងសកម្មភាពនាំចេញនាំចូលផលិតផលខ្មែរ ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។