News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុង “ពីធីចែកវិញ្ញាបនបត្រចុះបញ្ជីម៉ាកជូនសហគ្រិនមានពិការភាព” ដែលមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) មន្ត្រីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហគ្រិនមានពិការភាពជាច្រើនរូប។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣ ៩៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៨០០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛)
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម បន្ទាប់ពីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ អស់រយៈពេលពីរថ្ងៃរួចមក ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីជប់លៀង អបអរសាទរសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលពិធីនេះបានរៀបចំឡើងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួងពាណិជ្ជកម្មទាំងអស់ក្នុងនាមជាគ្រួសារតែមួយ។ នៅក្នុងពិធីនេះមានការថ្លែងសំណេះសំណាលពីសំណាក់ លោកជំទាវរដ្ឋមន្ត្រី និងការចាប់រង្វាន់ផ្សងសំណាង ក៏ដូចជារាំលេងកំសាន្តយ៉ាងសប្បាយរីករាយផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ សន្និបាតនេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩-ទី២០ ខែធ្នូ ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញឡាញ និងដោយផ្ទាល់នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងតាមប្រព័ន្ធអនឡាញឡាញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពីធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលរបៀបវារៈនៅព្រឹកថ្ងៃទី២នេះ គឺជាមតិបូកសរុបការងារពាណិជ្ជកម្មនិងទិសដៅជាចក្ខុវិស័យ និងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ ពីអង្គភាពក្រោមឱវាទ ព្រមទាំងពិធីបំពាក់មេដាយជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម។