ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3817
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូចក្រភពអង់គ្លេសប្រចាំកម្ពុជា និងវិស័យឯកជនចក្រភពអង់គ្លេសចូលជួបពិភាក្សាការងារ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូតំណាងចក្រភពអង់គ្លេសប្រចាំកម្ពុជា សភាពាណិជ្ជកម្មអង់គ្លេសប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនសំខាន់ៗរបស់អង់គ្លេសដែលមានវត្តមាននៅកម្ពុជា ប្រមាណ ១០រូប ចូលជួបពិភាក្សាការងារ ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវេទិការពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងអង់គ្លេស ព្រមទាំងការជំរុញការវិនិយោគ និងធុរកិច្ចរវាងវិស័យឯកជន។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក
(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ជំនួបអាជីវកម្ម “ The PLEXCONNECT 2024 ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍បុមបៃ ទីក្រុងបុមបៃ ប្រទេសឥណ្ឌា
សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ជំនួបអាជីវកម្ម “ The PLEXCONNECT 2024 ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍បុមបៃ ទីក្រុងបុមបៃ ប្រទេសឥណ្ឌា
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Mustafa TUZKU អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគី
(ទីក្រុងអង់ការ៉ា ប្រទេសតួកគី)៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mustafa TUZKU អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតួកគី ដើម្បីពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងជំរុញទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ សាលវិចិត្របច្ចេកវិទ្យាទំនើប “ASEAN High-tech Gallery” ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន
សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ សាលវិចិត្របច្ចេកវិទ្យាទំនើប “ASEAN High-tech Gallery” ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន



