Newsសេចក្តីជូនដំណឹង ស្ដីពី ការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់
News(Phnom Penh): On the morning of Friday, 6 March 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired a work progress review meeting on preparations for the 32nd ASEAN Economic Ministers’ Retreat, which is scheduled to be held on 13 March 2026 in Manila, Philippines. The meeting was convened to review relevant documents and the progress of work related to ASEAN economic integration, as well as the 2026 ASEAN Priority Economic Deliverables under the Philippines’ ASEAN Chairmanship.
NewsANNOUNCEMENT: The 35thVietnam International Trade Fair (VIETNAM EXPO 2026) from 8-11 April 2026 at the Vietnam Exposition Center, Hanoi City, Vietnam
News(កំពង់ធំ) ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន Valency International Group ដែលដឹកនាំដោយ លោក Ranajay Choudhuri ប្រធានអាជីវកម្ម CKN Business Global និង លោក Prashant Maheshwari សមាជិកក្រុមការងារ RCN/CKN ប្រចាំប្រទេសវៀតណាម អញ្ជើញធ្វើទស្សនកិច្ចការងារនៅក្រុមហ៊ុន MIRARTH ក្នុងគោលបំណងស្វែងរកឱកាសធ្វើសហប្រតិបត្តិការសក្តានុពលរវាងក្រុមហ៊ុនទាំងពីរ។ ក្នុងឱកាសនោះ គណៈប្រតិភូទាំងអស់បានធ្វើការសិក្សាស្វែងយល់អំពីដំណើរការផលិត ការគ្រប់គ្រងគុណភាព និងខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន MIRARTH ព្រមទាំងស្វែងយល់អំពីសក្តានុពលនៃការកែច្នៃស្វាយចន្ទីនៅកម្ពុជា ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តដឹកនាំគណៈប្រតិភូទាំងអស់ទស្សនាទីតាំងដី ដែលគ្រោងនឹងអភិវឌ្ឍជាគម្រោង តំបន់ឧស្សាហកម្មស្វាយចន្ទី (Cashew Industrial Park) ដើម្បីស្វែងយល់អំពីសក្តានុពល និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ផងដែរ។ សូមជម្រាបជូនថា នារសៀលថ្ងៃបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដឹកនាំកិច្ចប្រជុំមួយទៀតរវាងក្រុមហ៊ុន Valency International Group និង ក្រុមហ៊ុន Ample Agro Product និង Handcrafted Cashew Stung Treng ដែលជាក្រុមហ៊ុនស្វាយចន្ទីដ៏មានសក្តានុពលនៅកម្ពុជា ដើម្បីសិក្សាអំពីលទ្ធភាពក្នុងធ្វើអាជីវកម្មជាមួយគ្នា និងស្វែងរកឱកាសសហប្រតិបត្តិការនាពេលអនាគត ផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចពិភាក្សាការងាររវាងក្រុមហ៊ុន Valency International Group និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation – IFC) ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ។ កិច្ចពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អ្នកស្រី Towfiqua S. Hoque តំណាងអចិន្ត្រៃយ៍នៃ IFC ប្រចាំកម្ពុជា, លោក Kakada Dourng ប្រធានផ្នែក Country Advisory and Economics Lead នៃ IFC ប្រចាំកម្ពុជា, លោក Ranajay Choudhuri ប្រធានអាជីវកម្ម CKN Business Global និង លោក Prashant Maheshwari សមាជិកក្រុមការងារ RCN/CKN ប្រចាំប្រទេសវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃក្រុមហ៊ុនទាំងពីរ ព្រមទាំងក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូបផងដែរ។ ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកអំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការវិនិយោគពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីនៅកម្ពុជា ដើម្បីបង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាពផលិតផល និងពង្រីកឱកាសទីផ្សារបន្ថែមទៀត៕