News(ព្រះសីហនុ)៖ ដោយមានការស្នើសុំពីតំណាងក្រុមហ៊ុន LEE’S FOOD SERVICE LTD នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តព្រះសីហនុ និងមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ មន្រ្តីគយនិងរដ្ឋាករ នៃសាខាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានចូលរួមត្រួតពិនិត្យ និងវាយតម្លៃទៅលើគុណភាពផលិតផលគ្រីម (WHIPPING AND TOPPING CREAM) ចំនួន ១ (មួយ) កុងតឺណឺ ដែលមានលេខ MNBU0304795/40’RF ស្ថិតនៅទីលាន CY កំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់ក្រុមហ៊ុន LEE’S FOOD SERVICE LTD ក្នុងនោះក៏មានតំណាងក្រុមហ៊ុន រួមទាំងបុគ្គលិកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក៏ដូចជាតំណាងម្ចាស់ទំនិញផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Valeria Csukasi ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្គាយប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
News(កំពង់ចាម)៖ នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមគម្រោង COMPETE II និង PROTECT II បានបន្តរៀបចំសិក្ខាសាលាស្ដីពី «ការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន (GIZ)។
News(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារសុខភ្នំពេញ បានអនុញ្ញាតជូន លោកស្រី Wendy Diamond នាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការទិវាសហគ្រិនស្ត្រី (WEDO) និង #ChooseWOMEN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការលើកកម្ពស់តួនាទីរបស់ស្តី្រនៅក្នុងសហគ្រិនភាព។
News(ភ្នំពេញ)៖ នាថ្ងៃទី២០,២២ និង២៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា សម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងពិភាក្សាពីកិច្ចការត្រូវធ្វើបន្ទាប់ ដើម្បីឈានទៅរកការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅឆ្នាំ២០២៥ តាមការគ្រោងទុក។