News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែមិនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងខ្សែច្រវាក់តម្លៃ និងការនាំចេញស្វាយចន្ទី ដោយមានការចូលរួមអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងពីលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងតំណាងពីអង្គការ/គម្រោងពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា និងផ្សារទំនើប។
News(ភ្នំពេញ) ៖ នារសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយក្រុមហ៊ុន Alibaba.com អំពីវឌ្ឍនភាពក្នុងការជំរុញផលិតផលខ្មែរនៅលើគេហទំព័រ Alibaba ព្រមទាំងធ្វេីការស្វែងយល់អំពីគេហទំព័រ TMall និង Lazada ជាដេីម។ ក្រុមការងារក៏បានពិភាក្សាអំពីការលទ្ធភាពនៃការរៀបចំវគ្គបណ្តុះបណ្តាលអំពីការធ្វេីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ កិច្ចពិភាក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មផងដែរ។
News(បាត់ដំបង)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំស្រុកសំពៅលូន ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីតួនាទី ភារកិច្ច និងអត្ថប្រយោជន៍នៃការបង្កើតសមាគមអាជីវកម្ម ដល់អាជីវករម្ចាស់សៃឡូដំឡូងមី និងពោតក្រហម នៅតាមបណ្ដាស្រុកជាប់ព្រំដែនជាមួយប្រទេសថៃ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ នៅសាលាជាតិគយ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមផ្តល់ប្រឹក្សាផ្នែកច្បាប់ និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ (ក.ច.ប.ជ) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងផ្តល់ដំណោះស្រាយផ្នែកច្បាប់ និងគោលនយោបាយ លើបញ្ហាប្រឈមនានា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមបើកសិក្ខាសាលាស្តីពី «ការផ្ទេរបន្ទាត់ពន្ធក្រោម RCEP ពី AHTN/HS 2017 ទៅ AHTN/HS 2022» នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។