News(កណ្តាល)៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរដែលផលិត ដាំដុះ ចិញ្ចឹម និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ ក្នុងខេត្តកណ្តាល ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១:០០ រសៀល នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 📍 ទីតាំងផ្សារផលិតផលខ្មែរខេត្តកណ្តាល៖ https://maps.app.goo.gl/Yj3L4vzNj5TcSKTN9 ក្រោមការដឹកនាំ និងការគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម និង រដ្ឋបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពី មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោម គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ផ្សារផលិតផលខ្មែរនេះ បានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៩ និងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារជូនកសិករ និងផលិតករក្នុងស្រុករហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរ មានគោលបំណងបង្កើនឱកាសទីផ្សារសម្រាប់កសិករ ផលិតករ សិប្បករ អាជីវករខ្នាតតូច ក្រុមកសិករ និងចង្កោមផលិតកម្ម តាមរយៈការពង្រឹងការតភ្ជាប់ទីផ្សារ និងជំរុញការលក់ផលិតផលក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព។ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់សាធារណជនចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីរួមចំណែកពង្រឹងទីផ្សារក្នុងស្រុក លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលជាតិ និងគាំទ្រដល់ជីវភាពរបស់កសិករ និងផលិតករខ្មែរ។
News(ក្វាងទុង, ចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពី «2026 China (Guangdong)-ASEAN Trade Promotion and Supply Chain Cooperation Mechanism Development Coordination & Exchange Conference» ក្រោមអធិបតីភាព ឯកឧត្តម MENG Fanli អភិបាលខេត្តក្វាងទុង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) រដ្ឋបាលខេត្តក្វាងទុង តំណាងរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន សភាពាណិជ្ជកម្មចិន និងសមាគមធុរកិច្ចអន្តរជាតិ សរុបប្រមាណជាង ១,២០០នាក់។ សន្និសីទនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងបង្កើនកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា ចិន (ខេត្តក្វាងទុង) និងបណ្តាប្រទេសសមាជិកអាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធី «2026 ASEAN-China (Guangdong) New Energy Industry Cooperation Exchange Conference» ដោយបានគូសបញ្ជាក់អំពីការជំរុញកិច្ចសហប្រតិបត្តិការលើខ្សែច្រវាក់ផ្គត់ផ្គង់រវាងតំបន់ទាំងពីរ តាមរយៈ៖ ១. កិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មយានយន្ត៖ ខេត្តក្វាងទុង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងផលិតកម្មដ៏សំខាន់មួយរបស់ប្រទេសចិន និងជាច្រកយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសអាស៊ាន។ ជាមួយនឹងសក្តានុពលបច្ចេកវិទ្យាទំនើបក្នុងវិស័យឧស្សាហកម្មយានយន្ត កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកជំរុញការធ្វើសមាហរណកម្មរបស់កម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលដំឡើងយានយន្ត យានយន្តអគ្គិសនី និងខ្សែច្រវាក់ផ្គត់ផ្គង់គ្រឿងបន្លាស់។ ២. កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបៃតង៖ ក្រសួងពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច តាមរយៈការរៀបចំគោលនយោបាយ កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើបរិវត្តកម្មឌីជីថលនៃសេវាពាណិជ្ជកម្ម ព្រមទាំងបង្កើនភាពប្រកួតប្រជែងរបស់ SMEs ដែលជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមរបស់ខេត្តក្វាងទុង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់ផ្គត់ផ្គង់ភស្តុភារកម្មឆ្លាតវៃ។ ៣. កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញក្នុងវិស័យថាមពលថ្មីរវាងកម្ពុជា-ចិន៖ ដើម្បីត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យមានសមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេច សម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធពាណិជ្ជកម្ម នៅពេលកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕
News(New Delhi, India): On the morning of Tuesday, 14 July 2026, in New Delhi, India, His Excellency SOMHENG Bora, Secretary of State of the Ministry of Commerce, participated in the inauguration of "BHARAT TEX 2026" presided over by His Excellency Giriraj Singh, Union Minister of Textiles of India. The event was attended by Mr. Ouch Many, Deputy Director General of the Ministry of Industry, Science, Technology and Innovation, and distinguished international delegations from Russia and New Zealand, alongside industry leaders and representatives from over 130 countries. Bharat Tex 2026 is recognized as the world’s largest integrated textile expo, held from 14–17 July 2026 at Bharat Mandapam, bringing together over 3,500 exhibitors, 7,000 international buyers, and 130,000 trade visitors from more than 140 countries. The ceremony highlighted the strong commitment of India and its global partners to advancing textile innovation, sustainability, and trade collaboration.
News(Phnom Penh): On the morning of Thursday, 16 July 2026, at the Office of the Council of Ministers, Her Excellency TAN Tepikanika, Undersecretary of State of the Ministry of Commerce, attended the inter-ministerial meeting to review and discuss the Draft Declaration under the Convention on International Interests in Mobile Equipment (the Cape Town Convention) and the Protocol to the Convention on International Interests in Mobile Equipment on Matters Specific to Aircraft Equipment under presidency His Excellency CHEANG Vannarith, Secretary of State of the office of the council of Ministers. The meeting discussion was attended by Excellencies Secretaries of State, Under Secretaries of State and expert officials representing relevant ministries and institutions.
News(ក្វាងចូវ, ចិន)៖ នាថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Guangzhou Baiyun (Guangzhou Baiyun International Convention Centre) នាទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងក្វាងចូវ បានចូលរួមក្នុងសន្និសីទស្ដីពីការផ្លាស់ប្ដូរ និងការសម្របសម្រួលយន្តការកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់ពាណិជ្ជកម្មអាស៊ាន-ចិន (ក្វាងទុង) ឆ្នាំ២០២៦ ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន (CABC) ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) និងសភាពាណិជ្ជកម្មអន្តរជាតិខេត្តក្វាងទុង (GCIC) ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រជាជនខេត្តក្វាងទុង (PGGP) និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC)។ សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មឆ្លងដែន រវាងខេត្តក្វាងទុង និងអាស៊ាន ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) ថ្នាក់ដឹកនាំរដ្ឋាភិបាលប្រជាជនខេត្តក្វាងទុង មន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសសមាជិកអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងធុរកិច្ច និងសហគ្រាសសំខាន់ៗមកពីខេត្តក្វាងទុង និងបរទេស ជាច្រើនរូបផងដែរ។