ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រីមាសទី៣ និងឆមាសទី២ ក្នុងឆ្នាំ២០២៥ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដំណាក់កាលទី២ (AIMS-AF)
(ភ្នំពេញ)៖ នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ លោកជំទាវ តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំត្រីមាសទី៣ និងឆមាសទី២ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដំណាក់កាលទី២ (AIMS-AF) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក និងលោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្ម និងមន្រ្តីបង្គោលទាំង ១៨ ខេត្តគោលដៅរបស់គម្រោង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ សម្រាប់ការអនុវត្តគម្រោង AIMS ដំណាក់កាលទី២ ឱ្យស្របតាមផែនការសកម្មភាព និងថវិកាក្នុងឆ្នាំ២០២៥។
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងន័រវែស
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងន័រវែស។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយឯកឧត្តម ណាំ លីណាល់ និងលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ Dr. Doktor René Vossen នាយកទូទៅនៃអង្គភាព sequa gGmbH និងលោកស្រី Doktor Julia Bellinghausen ប្រធានគម្រោង Import Promotion Desk (IPD)
(ខឹឡូញ, អាល្លឺម៉ង់)៖ នាថ្ងៃច័ន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយឯកឧត្តម ណាំ លីណាល់ និងលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ Dr. Doktor René Vossen នាយកទូទៅនៃអង្គភាព sequa gGmbH និងលោកស្រី Doktor Julia Bellinghausen ប្រធានគម្រោង Import Promotion Desk (IPD)។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Kölnmesse ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ ANUGA អំពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រក្នុងការត្រៀមលក្ខណៈរៀបចំ “ពន្លាជាតិ” (Country Pavilion) សម្រាប់ពិព័រណ៍ ANUGA នាពេលបន្ទាប់
(ខឹឡូញ អាល្លឺម៉ង់)៖ នាថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Kölnmesse ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ ANUGA អំពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រក្នុងការត្រៀមលក្ខណៈរៀបចំ “ពន្លាជាតិ” (Country Pavilion) សម្រាប់ពិព័រណ៍ ANUGA នាពេលបន្ទាប់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងការរៀបចំផែនការពង្រឹងវត្តមានផលិតផលកម្ពុជាឱ្យកាន់តែលេចធ្លោនៅក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈធំជាងគេបំផុតលំដាប់ពិភពលោក។
Newsអនុមោទនា បុណ្យចេញព្រះវស្សា ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
អនុមោទនា បុណ្យចេញព្រះវស្សា ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩



