News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង និងថ្នាក់ដឹកនាំនាយកដ្ឋាន។ កិច្ចប្រជុំនេះផ្តោតលើការងារសំខាន់ៗ រួមមាន លទ្ធផលនៃជំនួបផ្គូផ្គងរវាងសិប្បកម្មផលិតក្នុងស្រុក និង ផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគមអ្នកផលិតចំណីអាហារកម្ពុជា សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា ការងារលើកកម្ពស់និងជំរុញការស្រូបទិញកសិផលនិងផលិតផលខ្មែរ ការពង្រឹងនិងការតភ្ជាប់ទីផ្សារក្នុងស្រុក និងការតាមដាននិងរក្សាស្ថិរភាពថ្លៃទំនិញចាំបាច់ប្រចាំថ្ងៃ។
NewsCondemnation of Thailand's Acts of Aggression against the Sovereignty of the Kingdom of Cambodia
News(Phnom Penh): On the morning of Wednesday, 24 December 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and Co-Chair of Working Group “G,” together with Oknha KOUCH Pheng, Vice President of the Cambodia Chamber of Commerce and Co-Chair of Working Group “G,” co-chaired a meeting of the Working Group on Production Processing for Export and Trade Facilitation, attended by representatives from both the public and private sectors. The meeting reviewed the Working Group’s performance for the second semester of 2025, discussed priorities for the first semester of 2026, and addressed challenges raised by the private sector, with the aim of boosting and diversifying market access for Cambodia’s potential products in international markets. Prior to the meeting, Her Excellency the Minister and the Oknha Co-Chair, together with other participants, paid tribute to the fallen soldiers who sacrificed their lives in defense of the nation’s sovereignty and territorial integrity.
News(Phnom Penh): On Tuesday, 23 December 2025, at the Ministry of Foreign Affairs and International Cooperation, His Excellency Pech Rithi, Secretary of State of the Ministry of Commerce, attended the 1st FOC (First Foreign Office Consultation) meeting between Cambodia and Bangladesh. The meeting was chaired by His Excellency Dr. UN Kheang, Secretary of State, Ministry of Foreign Affairs and International Cooperation, and co-chaired by His Excellency Dr. Md. Nazrul Islam, Secretary (Bilateral) and Inspector General of Mission of the Ministry of Foreign Affairs of Bangladesh. This meeting aimed to discuss bilateral political relations and the development of the two countries, cooperation in trade, investment, agriculture, connectivity, tourism, health, education, and national defense, and further potential bilateral cooperation between the two countries.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សារជាមួយក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទីក ចំនួន ៣ ក្រុមហ៊ុន រួមមាន៖ Cambodia Logistics Network, Excellence Logistics Co.,Ltd, និង Ploy Green Land Co., Ltd. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនបន្ថែម សម្រាប់ប្រតិបត្តិការលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្នុងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ។ នៅថ្ងៃដដែលនេះដែរ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី ក៏បានបន្តជួបពិភាក្សាការងារជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដើម្បីពិភាក្សាអំពីសេវាកម្ម កំរៃជើងសារ និងលទ្ធភាពតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន សម្រាប់ប្រតិបត្តិការលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្នុងការដឹកជញ្ជូនទំនិញនៅក្នុងស្រុកទៅកាន់ទូទាំង ២៥រាជធានី-ខេត្ត ជាពិសេសជំរុញការតភ្ជាប់ប្រព័ន្ធ ដើម្បីត្រៀមសម្រួលការដឹកជញ្ជូនទំនិញសម្រាប់សហគ្រាសចំនួន ១០ក្រុមហ៊ុន ក្នុងការអនុវត្តគម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកជនបទ (Rural E-Commerce Empowerment Project) ហៅកាត់ថា (REEP) ផងដែរ។ សូមជម្រាបជូនថា ការពង្រីកកិច្ចការសហការ និងតភ្ជាប់បន្ថែមនេះ នឹងជួយផ្ដល់ភាពងាយស្រួល ព្រមទាំងបង្កើនជម្រើសសេវាដឹកជញ្ជូនដ៏សម្បូរបែប និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើប្រតិបត្តិការលក់លើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ ផងដែរ៕