News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធនានា នៃក្រសួងពាណិជ្ជកម្ម។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការពាក់ព័ន្ធនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ដែលរួមមានថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTAs Portal) ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចុះបញ្ជីម៉ាក ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0) កម្មវិធី MoC Mobile App និងថ្នាលខេមបូឌាត្រេដ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេញ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់សេវាសិក្សាលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ទីផ្សារបោះដុំផលិតផលស្រស់នៅរាជធានីភ្នំពេញ រវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្ត្រនេះ បានរួមបញ្ចូលនូវចំណេះដឹងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារកម្ពុជា ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍របស់ក្រុមហ៊ុន SEMMARIS ក្នុងការគ្រប់គ្រងទីផ្សារបោះដុំ Rungis ដែលជាទីផ្សារបោះដុំដ៏ធំបំផុតនៅទ្វីបអឺរ៉ុប។ គម្រោងនេះនឹងរួមចំណែកបង្កើតទីផ្សារបោះដុំទំនើបមួយនៅរាជធានីភ្នំពេញ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិ-ស្បៀងអាហារ និងបង្កើតឱកាសថ្មីៗសម្រាប់ការពង្រីកការនាំចេញ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រដល់ការអនុវត្តគម្រោងនេះ និងបានគូសបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការចុះកិច្ចសន្យាពេញលេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ ជាពិសេស ជាសក្ខីភាពដ៏ច្បាស់លាស់ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃបរិយាកាសវិនិយោគនៅកម្ពុជា កម្រិតនៃការជឿទុកចិត្តរបស់វិនិយោគិន និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង៕
News(ហ្សឺណែវ, ស្វ៊ីស) ៖ នារសៀលថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន ប្រសិទ្ធ ឯកអគ្គរាជទូត និង ជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ បានអញ្ជើញចូលរួមពិធីអបអរសាទរខួប ១០ឆ្នាំ នៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ទាំងអស់គ្នា (eTrade for all Initiative) នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមក ដោយបញ្ជាក់ថា កម្ពុជាទទួលបានលទ្ធផលលេចធ្លោក្នុងការអនុវត្តអនុសាសន៍នៃការវាយតម្លៃការត្រៀមខ្លួនសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (eTrade Readiness Assessment) របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧។ ជាលទ្ធផល កម្ពុជាអនុវត្តសកម្មភាពអាទិភាពសម្រេចបានរហូតដល់ ៩២% ដែលជាអត្រាខ្ពស់ជាងគេក្នុងចំណោមបណ្តាប្រទេសដែលត្រូវបានវាយតម្លៃ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗផ្សេងទៀតរបស់កម្ពុជា រួមមាន៖ ការរៀបចំយុទ្ធសាស្ត្រជាតិពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល (២០២១-២០៣៥), ការពង្រឹងក្របខណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្ត, ការលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថល, ការធ្វើទំនើបកម្មនីតិវិធីគយ, និងការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីចូលរួមក្នុងពាណិជ្ជកម្មឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមឯកអគ្គរាជទូត បន្តថា ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងបន្តអនុវត្តកំណែទម្រង់ក្នុងស្រុក កម្ពុជានៅតែប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ UNCTAD និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងសេដ្ឋកិច្ចមួយដែលមានភាពធន់ បរិយាបន្ន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNCTAD ដៃគូនៃគំនិតផ្តួចផ្តើម eTrade for all Initiative និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានបន្តផ្តល់ការគាំទ្រ ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការរយៈពេលវែង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរបរិវត្តកម្មឌីជីថលរបស់កម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា សម្រាប់អាណត្តិទី២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក លោកអគ្គនាយករង លោកប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងមន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងទីផ្សារ ព្រមទាំងមានការចូលរួមពីតំណាងសហព័ន្ធស្វាយចន្ទីកម្ពុជាជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីបែបបទ នីតិវិធី នៃការបោះឆ្នោត ព្រមទាំងសេចក្តីព្រាងលក្ខន្តិកៈថ្មីរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា។
Newsសេចក្តីជូនដំណឹងស្តីពី៖ ការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ ឆ្នាំចុងក្រោយ សម្រាប់រយៈពេល ៦ ខែ