Newsអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៥
News(ខឹឡូញ អាល្លឺម៉ង់)៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ទី៤.១ – ផ្នែកម្ហូបអាហារល្អឯក (Fine Food Section) នៃមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse ទីក្រុងខឹឡូញ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុង ពិធីសម្ពោធពន្លាជាតិកម្ពុជា (Cambodian National Pavilion) ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។ ពិធីសម្ពោធនេះគឺជាកម្មវិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានរៀបចំជាពន្លាជាតិជាលើកដំបូងដែលមានដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរវត្តមានផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយផលិតផលកែច្នៃកសិកម្មដែលមានគុណភាពខ្ពស់ក្រោមមូលបទ “CAMBODIA: Basket of Wonders”។ គណៈប្រតិភូកម្ពុជាដែលបានចូលរួមក្នុងពិធីនេះរួមមានឯកឧត្តម ណាំ លីណាល់ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម។ ក្រៅពីនេះ ក៏មានវត្តមានចូលរួមពីតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជា មន្ត្រីបច្ចេកទសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍នានារួមមាន GIZ , sequa, និង Import Promotion Desk (IPD) និងតំណាងក្រុមហ៊ុនជាច្រើនផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាបើកសម្ពោធ ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃពន្លាជាតិកម្ពុជាលើកដំបូងនៅពិព័រណ៍ ANUGA ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកសមាហរណកម្មពាណិជ្ជកម្មសកល។ ឯកឧត្តមបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ការគាំទ្រដល់អ្នកផលិត និងការធានានូវកំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។ ក្នុងឆ្នាំនេះ ពន្លាជាតិកម្ពុជានៅពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 បាននាំយក ក្រុមហ៊ុនដែលមានសម្ថតភាពនាំចេញ (Export Readiness) ផលិតផលសក្ដានុពលឈានមុខរបស់កម្ពុជាចំនួន០៨ រូមមាន៖ Sela Pepper Co., Ltd EU Land and Pepper Investment Co., Ltd Handcrafted Cashew Nuts Stung Treng Grove Fruit Growers Co., Ltd HESED Agriculture Trading Co., Ltd AMPLE AGRO PRODUCT CO., LTD MISOTA FOOD និង Khmer Organic Cooperative Co., Ltd ដែលចូលរួមដាក់តាំងបង្ហាញពីផលិតផលល្អឯករបស់កម្ពុជាដូចជា ម្រេចកំពត ស្វាយចន្ទី ស្ករត្នោត និងផ្លែឈើសម្ងួត ជាដើម។ ពិធីសម្ពោធបានបិទបញ្ចប់ជាមួយនឹងការអញ្ជើញភ្ញៀវទេសចរឱ្យចូលទស្សនាពន្លាជាតិកម្ពុជា ជួបជាមួយអ្នកតាំងពិព័រណ៍ និងបង្កើតភាពជាដៃគូពាណិជ្ជកម្ម។ កម្មវិធីនេះតំណាងឱ្យកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ ក៏ដូចជាកិច្ចចាប់ផ្តើមដ៏សំខាន់ថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការចូលរួមក្នុងពិព័រណ៍កម្រិតអន្តរជាតិ និងបេសកកម្មពាណិជ្ជកម្មក្រៅប្រទេស ដើម្បីពង្រឹង និងពង្រីកកិត្តិនាមផលិតផលកម្ពុជា និងជំរុញបន្ថែមតួនាទីរបស់កម្ពុជាក្នុងនាមជាអ្នកផ្គត់ផ្គង់ដែលគួរឱ្យទុកចិត្តនៅក្នុងទីផ្សារអាហារសកល។ - - - For the first time, Cambodia unveiled its National Pavilion at ANUGA 2025 in Cologne, Germany, led by His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, in partnership with GIZ through the support of Germany and the European Union … (Cologne, Germany): On the morning of Saturday, 4 October 2025, at Hall 4.1 – Fine Food Section of the Koelnmesse Exhibition Center in Cologne, Federal Republic of Germany, His Excellency SAMHENG Bora, Secretary of State, led the Cambodian delegation to preside over the Official Opening of Cambodia’s First National Pavilion at ANUGA 2025, one of the world’s leading food and beverage trade fairs. This milestone marks Cambodia’s debut national pavilion at ANUGA, symbolizing a proud moment in promoting the country’s products on the international stage. This also reaffirms the Royal Government of Cambodia’s commitment to advancing high-quality, value-added agro-processed products under the slogan “CAMBODIA: Basket of Wonders.” The Cambodian delegation included His Excellency NAM Lynal and Her Excellecy SOMETH Somnea, Under Secretaries of State of the Ministry of Commerce, along with representatives from the Cambodia Rice Federation, Cambodia Cashew Federation (CCF), Ministry of Agriculture, Forestry and Fisheries, and development partners including GIZ, sequa, and the Import Promotion Desk (IPD), and many Cambodian companies. In his opening remark, His Excellency Secretary of State, highlighted the importance of Cambodia’s first national participation at ANUGA as a major step toward global trade integration. His Excellency reaffirmed the government’s dedication to enhancing export competitiveness, supporting producers, and promoting sustainable trade growth. The Cambodian National Pavilion at ANUGA 2025 features eight leading export-ready enterprises presenting Cambodia’s signature and high-potential products, namely: Sela Pepper Co., Ltd., EU Land and Pepper Investment Co., Ltd., Handcrafted Cashew Nuts Stung Treng, Grove Fruit Growers Co., Ltd., HESED Agriculture Trading Co., Ltd., Ample Agro Product Co., Ltd., MISOTA FOOD, Khmer Organic Cooperative Co., Ltd. Their displays highlight Cambodia’s premium agricultural specialties, including Kampot pepper, cashew nuts, palm sugar, and dried fruits. The ceremony concluded with a warm invitation for international guests and business partners to visit the Cambodian Pavilion, engage with exhibitors, and explore new trade and investment opportunities. This event reflects Cambodia’s strong partnership with international partners and represents a significant initiative by the Ministry of Commerce to promote Cambodian exports to the European market. It also underscores Cambodia’s growing role and reputation as a trusted and reliable supplier in the global food industry.
News(ខេត្តស្ទឹងត្រែង)៖ ផ្សារផលិតផលខ្មែរខេត្តស្ទឹងត្រែង បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តស្ទឹងត្រែង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧.៣០ព្រឹក ដល់ ម៉ោង ៦.០០ ល្ងាច ដែលមានទីតាំង នៅសួនច្បារត្រីប៉ាសេអុី ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ 👉 ស្វែងរកផ្សារផលិតផលខ្មែរខេត្តស្ទឹងត្រែង៖ https://maps.app.goo.gl/LRqveYwZGPLh1g1A8?g_st=atm សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃ ព្រឹទ្ធសភា (គណៈកម្មការទី៩) ដែលដឹកនាំដោយ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងឈ្វេងយល់អំពីវឌ្ឍនភាពការងារដែលវិទ្យាស្ថានសម្រេចបាន នាពេលកន្លងមក និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្រោមក្របខណ្ឌគោលនយោបាយយុទ្ធសាស្ត្រទាំងការបណ្តុះបណ្តាល និងការស្រាវជ្រាវ។
News(ខេត្តតាកែវ)៖ ផ្សារផលិតផលខ្មែរខេត្តតាកែវ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ 👉 ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តតាកែវ៖ https://maps.app.goo.gl/G8E4td1cw2gWxPTZ6?g_st=ipc សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕