ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsចូលរួម ជំរុញ ផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោក!
ចូលរួម ជំរុញ ផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោក! ពិព័រណ៍ផលិតផលក្នុងស្រុក និង ការទិញទំនិញនៅលើ www.CambodiaTrade.com និងវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត។ 📅 ថ្ងៃទី12-13ខែកញ្ញា ឆ្នាំ២០២៥ ⏰ ម៉ោង 8:00 ព្រឹក - 6:00ល្ងាច 📍សាលបុរីកោះពេជ្រ (Koh Pich City Hall), រាជធានីភ្នំពេញ 🌍 សម្រាប់ព័ត៌មានបន្ថែម៖ dtf.moc.gov.kh ចុះឈ្មោះ: https://dtf.moc.gov.kh/event-registration From Cambodian Made to Global Trade! Exhibition of Cambodia-made products, and digital shopping on www.CambodiaTrade.com and other ecommerce platforms. 📅 September 12–13, 2025 ⏰ 8AM – 6PM 📍 Koh Pich City Hall, Phnom Penh 🌍 More info: https://dtf.moc.gov.kh/ #DigitalTradeForum2025 #cambodiaTrade.com
Newsឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា និង ឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ និងស្ទឹងត្រែង លោកអនុប្រធាន និងមន្រ្តីជំនាញ មន្ទីរពាណិជ្ជកម្មខេត្ត កំពង់ធំ កំពង់ចាម ព្រះវិហារ តំណាងមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងតំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ
(កំពង់ធំ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា និង ឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ និងស្ទឹងត្រែង លោកអនុប្រធាន និងមន្រ្តីជំនាញ មន្ទីរពាណិជ្ជកម្មខេត្ត កំពង់ធំ កំពង់ចាម ព្រះវិហារ តំណាងមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងតំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំអំពីអនាគតរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា និងកៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា ព្រមទាំងដើម្បីពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈរបស់សហព័ន្ធស្វាយកម្ពុជាពីអ្នកចូលរួមក្នុងសិក្ខាសាលា។
Newsឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កម្មសិទិ្ធបញ្ញា៖ ទិដ្ឋភាពទូទៅ អត្ថប្រយោជន៍ ការការពារទ្រព្យកម្មសិទ្ធិបញ្ញា និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ”
(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កម្មសិទិ្ធបញ្ញា៖ ទិដ្ឋភាពទូទៅ អត្ថប្រយោជន៍ ការការពារទ្រព្យកម្មសិទ្ធិបញ្ញា និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្តសៀមរាប ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្ត និងមន្រ្តីពីមន្ទីរពាណិជ្ជកម្មទាំង២៥ ខេត្តក្រុង និស្សិតតាមសាកលវិទ្យាល័យនានា ជាច្រើនរូប។
Newsអនុមោទនា ពិធីកាន់បិណ្ឌ ៤ ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥
អនុមោទនា ពិធីកាន់បិណ្ឌ ៤ ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥



