Newsទិវាជាតិ នៃការចងចាំ ខួបលើកទី ៩ ២០ ឧសភា ២០១៨ - ២០ ឧសភា ២០២៦
News(សៀងហៃ, ចិន)៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងកម្មវិធីបើក “ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៦ (SIAL CHINA 2026)” នៅមជ្ឍមណ្ឌលតាំងពិព័រណ៍អន្តរជាតិថ្មីសៀងហៃ។ កម្មវិធីពិព័រណ៍នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ និងមានការចូលរួមដាក់តាំងបង្ហាញផលិតផលពីអ្នកចូលរួមតាំងពិព័រណ៍ប្រមាណ ៥ ០០០នាក់ មកពី ៧៥ប្រទេស ដោយរំពឹងថានឹងមានអ្នកចូលរួមទស្សនាដោយផ្ទាល់ចំនួន ១៧០ ០០០នាក់។ ក្នុងនោះ ផលិតផលម្ហូបអាហារ និងភេសជ្ជៈជាច្រើនត្រូវបានដាក់បង្ហាញ រួមមាន៖ អាហារសុខភាព អាហារសរីរាង្គ ភេសជ្ជៈគ្រប់ប្រភេទ ភេសជ្ជៈផ្លែឈើ ផលិតផលកសិកម្ម គ្រឿងនិងសម្ភារៈសម្រាប់ធ្វើនំ បង្អែម គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោ Ready Meals ភីហ្សារ អាហារសម្រន់ នំកញ្ចប់ ។ល៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ដំណើរការចុះធ្វើជំរឿនមន្ត្រីរាជការស៊ីវិលជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានឈានចូលដល់ថ្ងៃទី២ ហើយ ដោយយុទ្ធនាការនេះត្រូវបានរៀបចំ និងអនុវត្តយ៉ាងយកចិត្តទុកដាក់ដោយ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ។ ការចុះធ្វើជំរឿននេះ គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីធានាបាននូវ ភាពសុក្រឹត តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមន្ត្រីរាជការ ដែលស្របតាមអភិក្រមនៃការកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងមុតស្រួច របស់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្លងកាត់ដំណើរការរយៈពេល ១ថ្ងៃកន្លងមក យើងសង្កេតឃើញថា យុទ្ធនាការនេះបានប្រព្រឹត្តទៅយ៉ាងរលូន មានរបៀបរៀបរយ និងទទួលបានការចូលរួមសហការយ៉ាងសកម្មពីគ្រប់អង្គភាពពាក់ព័ន្ធចំណុះក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បន្តប្តេជ្ញាចូលរួមចំណែកយ៉ាងសកម្មក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីស្ថាប័នរឹងមាំ និងបម្រើផលប្រយោជន៍ជាតិឱ្យកាន់តែប្រសើរ៕
Newsសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានបន្តដំណើរការនៃការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង ដែលប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ និងមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់អង្គភាពចំណុះក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនៃការធ្វើជំរឿននេះ គឺធ្វើឡើងដើម្បីធានាបាននូវភាពសុក្រឹត តម្លាភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ស្របតាមអភិក្រមនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។