ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការ ពិព័រណ៍ ដើម្បីចូលរួមពិព័រណ៍ចិន–អាស៊ាន លើកទី២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក និងលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ព្រមទាំងតំណាងសមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីវករ និងសហគ្រាសជាច្រើនរូប
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការ ពិព័រណ៍ ដើម្បីចូលរួមពិព័រណ៍ចិន–អាស៊ាន លើកទី២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក និងលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ព្រមទាំងតំណាងសមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីវករ និងសហគ្រាសជាច្រើនរូប។
Newsឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Pierre Mahy ទីប្រឹក្សាឯករាជ្យរបស់សហភាពអឺរ៉ុប ដើម្បីពិភាក្សាការងារ លើការតាមដានលទ្ធផល (ROM) Mission របស់គម្រោង EU-German GATE
(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Pierre Mahy ទីប្រឹក្សាឯករាជ្យរបស់សហភាពអឺរ៉ុប ដើម្បីពិភាក្សាការងារ លើការតាមដានលទ្ធផល (ROM) Mission របស់គម្រោង EU-German GATE។ សូមជម្រាបជូនថា បច្ចុប្បន្នក្រសួងកំពុងសហការជាមួយគម្រោង EU-German GATE និង EU-German CAPSAFE លើការងារតាមដាន និងវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
Newsឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២0-២២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយភាគីដៃគូសន្ទនាអាស៊ាន រួមមាន៖ ១. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី២១ ២. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី៦ ៣. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៧ ៤. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី៤០ ៥. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ ៦. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ លើកទី៤៤
Newsឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បំពេញបេសកកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីផ្គូផ្គង និងពិភាក្សាអំពីការជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសវៀតណាម
(ហូជីមិញ, វៀតណាម)៖ នាថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នៅការិយាល័យអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសហព័ន្ធដំឡូងមីកម្ពុជា ទៅបំពេញបេសកកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីផ្គូផ្គង និងពិភាក្សាអំពីការជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាសមាជិក-សមាជិកា នៃគណៈកម្មការអន្តរក្រសួង និងតំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។



