News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ឯកឧត្ដម Paolo DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Peter Bryan Wells ឯកអគ្គរដ្ឋទូត នៃប្រទេស Holy See (បុរីវ៉ាទីកង់) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងស្វែងរកកាលានុវត្តភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាមួយប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ --- (Phnom Penh): On the morning of Thursday, 21 August 2025, at the Hotel Cambodiana, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Paolo DIONISI, Ambassador Extraordinary and Plenipotentiary of Italy to Cambodia and the Most Rev. Peter Bryan Wells, Apostolic Nuncio (Ambassador) of the Holy See (the Vatican City) to Kingdom of Cambodia, to discuss the progress of bilateral economic and trade relations and to explore opportunities to further enhance trade and investment cooperation.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ ឯកឧត្តម លោក លោកស្រីដែលជាសមាជិកគណៈកម្មការរៀបចំបោះឆ្នោត និងបេក្ខជន បេក្ខនារីឈរឈ្មោះធ្វើជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) អាណត្តិទី៥ បានអញ្ជើញចូលរួមចាប់លេខរៀង ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសធ្វើជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ស.អ.កអាណត្តិទី៥ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការតម្រង់ទិសកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបនិងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (2nd PSC meeting of European Union-German Global Access and Trade Expertise “EU-German GATE”) ជាសហប្រធានជាមួយតំណាងសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិការ នៃគណៈកម្មការតម្រង់ទិសនេះ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទករថាបើកនៅក្នុងកម្មវិធី Eurocham Breakfast Talk on Responsible Marketing Practices: Levelling the Playing Field in Sales and Advertising” ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងគោលបំណងចែករំលែកចំណេះដឹងនៃការផ្សព្វផ្សាយពាណិជ្ជកម្មក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី២២ (The 22nd China-ASEAN Expo) ចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិ ទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន