News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន និងលោក លោកស្រីជាមន្រ្តីនៃនាយកដ្ឋានជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ រួមមាន៖ - កិច្ចការផ្តល់សេវាសាធារណៈ និងប្រមូលចំណូលជូនរដ្ឋ - ព្រឹត្តិការណ៍ពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ក្នុងប្រទេស - កិច្ចការពិព័រណ៍ក្រៅប្រទេស អន្តរជាតិ និងពិភពលោក - កិច្ចការទំនើបកម្មស្ថាប័ន - និងកិច្ចការធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ៕
Newsសេចក្ដីជូនដំណឹង៖ ស្តីពីការចុះជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល ដែលមានទីតាំងនៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម និងនៅសាលប្រជុំក្រវ៉ាន់ ជាន់ទី៥ នៃអគ្គនាយកដ្ឋាន ក.ប.ប.
News(Phnom Penh): On the morning of Friday, May 15, 2026, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Director of Secretariat, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: 1. Brief Report on the Work Progress of the Management Committee for the Incentive System Supporting Performance Achievement in Public Administration of the Ministry of Commerce 2. Brief Report on the Work Progress of the Human Resources Department 3. Brief Report on the Work Progress of the Commercial Attaché to Nanning, People’s Republic of China 4. Brief Report on the Work Progress of the Provincial Department of Commerce of Svay Rieng 5. Comments and Inputs from the MOC's Leaders Respective of Departments and Provincial Departments of Commerce, as well as Other Interventions.
Newsក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា៖ ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌ លោក គឹម ប្រុស អត្តលេខ ១៧៣០៥០០០២០ ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបងនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន។
Newsសេចក្តីជូនដំណឹងស្តីពី៖ ការធ្វើធុរកិច្ចមិនសុចរិតពាក់ព័ន្ធផលិតផលទំនិញស្ករស