Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវ អម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍ ដែលត្រូវជាម្តាយក្មេករបស់លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៥ ខែតុលាឆ្នាំ ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Christian STAMMKOETTER នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី មជ្ឈឹមបូព៌ា និងអាហ្រ្វិក របស់ក្រុមហ៊ុនដាណន់គ្រុប និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ គោលបំណងនៃជំនួបការគួរសមនេះគឺ ដើម្បីជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីអំពីបទពិសោធន៍និងសមិទ្ធផលការងាររបស់ក្រុមហ៊ុនដាណន់ក្នុងព្រះរាជាណាចក្រកម្ពុជា និងផែនការវិនិយោគបន្តរបស់ខ្លួន។ - - - (Phnom Penh): On the afternoon of Wednesday, 15 October 2025, at the Hyatt Regency Phnom Penh, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Christian Stammkoetter, President for Asia, Middle East and Africa of Danone Group, accompanied by his colleagues. The meeting focused on Danone’s ongoing business activities and future investment opportunities in Cambodia
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប១៣ឆ្នាំ។ ជាមួយគ្នានេះដែរ ក៏មានពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ"ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៣ឆ្នាំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មជាច្រើនរូបផងដែរ។
Newsសូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ‘’ព្រះបរមរតនកោដ្ឋ’’ ១៥ តុលា ២០១២ - ១៥ តុលា ២០២៥
Newsអបអរសាទរ ខួប២១ឆ្នាំ នៃកម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ១៣ តុលា ២០០៤ - ១៣ តុលា ២០២៥