News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជា មួយ នឹងគណៈប្រតិភូនៃស្ថានទូតអាល្លឺម៉ង់ និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ស្តីពី ការអនុវត្តគម្រោងថ្មី ឈ្មោះថា “Promoting Trade-Related Aspects for Circular Economy in ASEAN (TraCE)” ដែលគំាទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់តាមរយៈលេខាធិការដ្ឋានអាស៊ាន។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងបង្ហាញឆន្ទៈក្នុងការអនុវត្តគម្រោងថ្នាក់ តំបន់ នេះ រួមគ្នា ឱ្យទទួល បានជោគជ័យ និងប្រសិទ្ធិភាព ដោយនឹងបង្កើតជាផែនការសកម្មភាពជាក់លាក់ក្នុងការអនុវត្ត ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រៀបចំឡើងដើម្បីរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និងទទួលស្ដាប់អនុសាសន៍ណែនាំទិសដៅការងារបន្ត។
News(កោះកុង)៖ នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យ និងផ្តល់ធាតុចូលលើលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” ដែលមានការចូលរួមពី ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង លោក លោកស្រីប្រធានមន្ទីរខេត្តពាក់ព័ន្ធ តំណាងសាខា ក.ប.ប ខេត្តកោះកុង អ្នកជំនាញការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោកមេស្រុក និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ព្រមទាំងលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប និងសមាជិក ក្នុងខេត្តកោះកុង ជាច្រើនរូប។ ជាលទ្ធផល អង្គសិក្ខាសាលាបាន៖ - ទី១. ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” រួមមាន៖ ការកំណត់ ពូជ ប្រភេទក្តាមថ្ម វិធីសាស្រ្ត និងរដូវប្រមូលផល តំបន់នេសាទ និងចិញ្ចឹមក្តាមថ្មកោះកុង ព្រមទាំងលក្ខណៈពិសេសរបស់ក្តាមថ្មកោះកុង - ទី២. បានពិនិត្យ និងផ្តល់ធាតុចូលលើលក្ខន្តិកៈសមាគម អំពីតួនាទី និងភារកិច្ចរបស់សមាគម និងការពិនិត្យលទ្ធភាពក្នុងការរួមបញ្ចូលគ្នារវាងសហគមន៍ក្នុងស្រុកចំនួន ៥ និងការរៀបចំបង្កើតទីស្នាក់ការដាច់ដោយឡែកមួយ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យគុណភាព និងអនុលោមភាពនៃសៀវភៅបន្ទុក និងលក្ខន្តិកៈរបស់ខ្លួន និង - ទី៣. កំណត់កិច្ចប្រជុំបន្ត ដើម្បីពិនិត្យ និងសម្រេចលើសៀវភៅបន្ទុក និងលក្ខន្តិកៈសមាគម និងការបោះឆ្នោតជ្រើសរើសប្រធានសមាគម ដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្តាហ៍ទី ៣ នៃខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕
News(Phnom Penh): On the morning of Wednesday, 12 November 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Takashi INOUE, Chief Executive Officer of Inoue Calcium Corporation, and Mrs. Muth Chakrya, Chairwoman of Handcrafted Cashew Nuts Stung Treng Co., Ltd., to discuss the export potential of Cambodia’s processed cashew nuts to Japan.
News(Phnom Penh): On the morning of Wednesday, 12 November 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and Chairperson of the Cambodia Competition Commission (CCC), and Mr. Samuel CHAN, Chairman of the Competition Commission of the Hong Kong Special Administrative Region (HKCC) of the People’s Republic of China, presided over the signing ceremony of Memorandum of Understanding (MoU) between CCC and HKCC on the implementation of competition policy and law. The MoU establishes a formal framework for cooperation between the two commissions, focusing on information exchange, technical collaboration, and capacity building to enhance the effective implementation and enforcement of competition law in both jurisdictions. In her remarks, Her Excellency Minister highlighted the importance of collaboration, knowledge sharing, and mutual support among competition agencies, describing the MoU as a forward-looking and substantive commitment that strengthens institutional capacity and aligns with international best practices. Her Excellency Minister emphasized that no competition authority can succeed in isolation. Her Excellency Minister further added that the partnership will enhance coordination, promote consistency in enforcement, and help both institutions avoid overlapping actions in cross-border cases. Her Excellency also noted that competition plays a vital role in driving sustainable growth by fostering innovation, efficiency, and consumer welfare. Her Excellency Minister concluded by expressing confidence that this cooperation will serve as a strong foundation for lasting collaboration between Cambodia and Hong Kong, advancing fair competition and contributing to the broader global effort to promote open and transparent markets.