ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីតាមដានអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីសមិទ្ធផលការងារដែលនាយកដ្ឋានសម្រេចបាន ព្រមទាំងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារដែលត្រូវបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន ជាច្រើនរូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងរាយការណ៍ និងទទួលអនុសាសន៍ណែនាំរបស់លោកជំទាវរដ្ឋមន្ត្រី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងរាយការណ៍ និងទទួលអនុសាសន៍ណែនាំរបស់លោកជំទាវរដ្ឋមន្ត្រី។
Newsអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
Newsឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារទាក់ទងនឹងវិស័យដំឡូងមី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពាក់ព័ន្ធ ព្រមទាំងតំណាងសហព័ន្ធ/សមាគមដំឡូងមី ជាច្រើនរូប
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារទាក់ទងនឹងវិស័យដំឡូងមី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពាក់ព័ន្ធ ព្រមទាំងតំណាងសហព័ន្ធ/សមាគមដំឡូងមី ជាច្រើនរូប។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាជុំវិញផែនការសម្របសម្រួល និងដោះស្រាយកិច្ចសម្រួលពាណិជ្ជកម្មដំឡូងមីឆ្នាំ២០២៥។
Newsរូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥
(សៀមរាប)៖ រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥។ #ពិព័រណ៍ផលិតផលខ្មែរ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ #ពិព័រណ៍សៀមរាប



