News(Phnom Penh): On the afternoon of Tuesday, 11 November 2025, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce received a courtesy call from delegations of 10 companies of the Japan-Cambodia Association (JCA) led by His Excellency TAKAHASHI Fumiaki, President of the JCA andformer Ambassador of Japan to Cambodia, to discuss strengthening and expanding cooperation between the two countries in the agro-industrial, training, and digital sectors, as well as to listen to the strategic plan of the JCA 2025.
News(ព្រះសីហនុ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា”។ សិក្ខាសាលានេះ សហការរៀបចំដោយ នាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ និងមានសមាសភាពចូលរួមមកពីមន្ទីរពាក់ព័ន្ធ តំណាងតំបន់សេដកិច្ចពិសេសពាណិជ្ជករ រោងចក្រ សហគ្រាស និងនិស្សិត។ ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិកម្ពុជា អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ក៏ដូចជាសារៈសំខាន់នៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដោយបានផ្តោតសំខាន់ទៅលើទីផ្សារនៅប្រទេសមួយចំនួនក្នុងទ្វីបអាម៉េរិកជាដើម។ ឯកឧត្តមអនុរដ្ឋលេខាធិការ បញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនិញសក្តានុពលកម្ពុជា ក៏ដូចជាបទបង្ហាញអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវបច្ចេកទេសក្នុងការនាំចេញទំនិញពីកម្ពុជា ទៅកាន់កាណាដាផងដែរ៕
News(Phnom Penh): On Tuesday morning, 11 November 2025, at the Council for the Development of Cambodia (CDC), Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, attended the High-Level Dialogue on the Joint Strategy on European Development Cooperation for Cambodia 2021–2027 and the Global Gateway Strategy. The meeting was co-chaired by His Excellency CHHIENG Yanara, Senior Minister in Charge of Special Missions and Second Vice President of the Council for the Development of Cambodia (CDC), and H.E. Igor Driesmans, Ambassador of the European Union, with the participation of relevant inter-ministerial bodies, along with the delegation of the European Union to Cambodia and EU member states. The meeting aimed to review and discuss progress in implementing the Joint Strategy on European Development Cooperation for Cambodia 2021–2027 and the Global Gateway Strategy, to demonstrate the full partnership and strengthen the joint commitment between Cambodia and the European Union for sustainable development in Cambodia.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) និង ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកាតំណាងពីអន្ដរក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មតាមខេត្តគោលដៅ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា តំណាងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន និងភាគីពាក់ព័ន្ធ សរុបចំនួន ៧៥ នាក់។ សិក្ខាសាលាពិគ្រោះយោបល់នេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុសាសន៍បន្ថែមលើការរៀបចំសេចក្ដីព្រាងរបាយការណ៍វាយតម្លៃនៃការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់ តែមានភាពច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រាយ។ សូមគោរពជម្រាបថា គោលនយោបាយជាតិនេះ មានសូចនាករតាមដានការងារអនុវត្តរួមសំខាន់សរុបចំនួន ២៧ ដែលគាំទ្រដោយសកម្មភាពសំខាន់ៗសរុបចំនួន ១១៤ តាមវិស័យពាក់ព័ន្ធ ដោយមានការចូលរួមអនុវត្តពីអន្តរក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធសរុបចំនួន ១៨។ ក្នុងឆ្នាំ ២០២៥ គឺជាឆ្នាំចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិនេះ ដែលក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានក្រុមការងារអន្តរស្ថាប័ននេះ មានភារកិច្ចសម្របសម្រួលជាមួយអន្ដរក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងរៀបចំការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ក្នុងគោលបំណងរៀបចំរបាយការណ៍លទ្ធផល និងសេចក្តីសន្និដ្ឋានរួម និងដាក់ជូនក្រុមការងារអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការ និងទិសដៅបន្ទាប់ក្នុងការបន្តជំរុញអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយក និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ព្រមទាំងពិនិត្យលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីដាក់ចេញនូវទិសដៅ និងយុទ្ធសាស្ត្រថ្មីៗសម្រាប់បន្តអនុវត្តគោលដៅសំខាន់ៗនានា។