News(អាឌឺឡែត, អូស្រា្តលី)៖ នារសៀលថ្ងៃសៅរ៍ ទី៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី លោកជំទាវ ខា ឡេង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីរៀបចំការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអាឌឺឡែត ប្រទេសអូស្រ្តាលី អាណត្តិទី១ លើកទី១ ជាមួយនឹង ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ និងឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ កម្មវិធីនេះ ក៏មានការចូលរួមពីអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម ដែលជាលេខាធិការដ្ឋាន និងសមាជិកសមាជិកានៃគណៈកម្មការរៀបចំការបោះឆ្នោតតំណាងការិយាល័យសភាពាណិជ្ជកម្មនៅទីក្រុងអាឌឺឡែត ប្រទេស អូស្រ្តាលី ព្រមទាំងបេក្ខជនឈរឈ្មោះ និងក្រុមហ៊ុន សហគ្រាស អាជីវករជាច្រើនរូប ផងដែរ៕
News(ភ្នំពេញ)៖ ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុត លើពិភពលោក ជាលើកទី៧ ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥» ដែលរៀបចំដោយ The Rice Trader រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។ សូមជម្រាបជូនថា នេះគឺជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យស្រូវអង្ករ ដែលបានចូលរួមគាំទ្រ និងផលិតអង្ករល្អបំផុត ដើម្បីចូលរួមប្រកួត រហូតទទួលបាននូវពានរង្វាន់ដ៏មានតម្លៃនេះ ជូនជាតិមាតុភូមិកម្ពុជា៕
News(សៀងហៃ, ចិន)៖ រូបភាពខ្លះៗស្ដីពីការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
News(Phnom Penh): On the afternoon of Saturday, 8 November 2025, at the Shangri-La Hotel, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce received a courtesy call from the delegation from the Philippines led by His Excellency Roger Navarro, Undersecretary for Operations and Agri-Mechanization of the Ministry of Agriculture of the Philippines to review the progress of the MoU on trading rice and further discuss increasing the rice purchasing quota.
Newsអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥