News(ហ្សាមែន, ហ៊្វូជៀន, ចិន) ៖ នាវេលាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ លោកឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមពិធីបើកពិព័រណ៍ថ្មអន្តរជាតិ ហ្សាមែន ប្រទេសចិន លើកទី២៥ (The 25th China Xiamen International Stone Fair) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន (Xiamen International Conference & Exhibition Center) ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ មានក្រុមហ៊ុនចំនួន ៤ ដែលជាសមាជិកសមាគមថ្មអារកម្ពុជា បាននាំយកផលិតផលថ្មអារធម្មជាតិរបស់ប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីពិព័ណ៌នេះ រួមមាន៖ ១.ក្រុមហ៊ុន Rithy Granite (Cambodia) Co., Ltd. ២. ក្រុមហ៊ុន Xiaotian Mining Co., Ltd. ៣. ក្រុមហ៊ុន Heng Cheng Co., Ltd. និង៤. ក្រុមហ៊ុន Sambour Mining (Cambodia) Co., Ltd.។
News(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅអគារ Raintree លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ទិវាសិទ្ធិនារីអន្តរជាតិ (IWD) និងកិច្ចពិភាក្សាទាក់ទងទៅនឹងចូលរួមអាជីវកម្ម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យធុរកិច្ចរបស់កម្ពុជា។
News(ប៉ីហៃ, ចិន)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
News(ហ្សឺណែវ, ស្វ៊ីស)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម João Aguiar Machado តំណាងអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប និង ឯកឧត្តម Salomon Eheth តំណាងអចិន្ត្រៃយ៍នៃប្រទេសកាំម៉េរូនប្រចាំ WTO ដែលជាសហប្រធានសម្របសម្រួលគំនិតផ្ដួចផ្ដើមកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍន៍។
News(ហ្សឺណែវ, ស្វីស)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយកម្ពុជាលើកទី៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Paul Akiwumi ប្រធានផ្នែកកម្មវិធីពិសេស អាហ្រ្វិក ប្រទេសអភិវឌ្ឍន៍តិចតួច នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវឌ្ឍនភាព និងទិសដៅបន្តនៃសិក្ខាសាលាពាក់ព័ន្ធនឹងវិធានដើមកំណើតទំនិញ និងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) ព្រមទាំងគម្រោងសិក្សាស្រាវជ្រាវរបស់អង្គការ UNCTAD ស្ដីពីយុទ្ធសាស្រ្ដរបស់កម្ពុជាសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយរលូន ដែលជាផ្នែកដ៏សំខាន់របស់ឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្នាំ២០៣០ (Trade Policy Framework) របស់ក្រសួងពាណិជ្ជកម្ម។ --- (Geneva, Switzerland): On the afternoon of Friday, 28 March 2025, at the World Trade Organization (WTO) in Geneva, Switzerland, while leading the Cambodian delegation to Cambodia’s 3rd Trade Policy Review meeting (3rd TPR), Her Excellency CHAM Nimul, Minister of Commerce, met with Mr. PAUL Akiwumi, Director for Africa, LDCs, and Special Programmes of UNCTAD. The purpose of the meeting was to discuss cooperation between Cambodia and UNCTAD, including the organization of workshops related to rules of origin, LDC graduation, and the formulation of Cambodia’s Trade Policy Framework toward 2030 for the Ministry of Commerce.