News(ភ្នំពេញ)៖ នារសៀលថ្ងៃច័ន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នៅភោជនីយដ្ឋាន វីឡា ៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពង់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ការងារជាមួយ ឯកឧត្តម Matt Western សមាជិកសភាអង់គ្លេស និងជាបេ្រសិតពាណិជ្ជកម្មប្រចាំកម្ពុជា ថៃ ឡាវ និងវៀតណាម និងគណៈប្រតិភូសា្ថនទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។ នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដោយផ្តោតលើកំណើនប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព តំបន់សេដ្ឋកិច្ចពិសេសបៃតង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ជាពិសេសការត្រៀមរៀបចំវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមលើកទី៣ នាពេលខាងមុខ។ --- (Phnom Penh): On the afternoon of Monday, 20 October 2025, at Villa 5 Contemporary Cuisine Restaurant, His Excellency SAMHENG Bora, Secretary of State and high representative of Her Excellency CHAM Nimul, Minister of Commerce, attended a luncheon with His Excellency Matt Western, Member of the UK Parliament and Trade Envoy to Cambodia, Thailand, Laos, and Vietnam, along with a delegation from the British Embassy in Cambodia. The purpose of the meeting was to further strengthen and expand trade cooperation between Cambodia and the United Kingdom. On this occasion, both parties discussed advancing bilateral trade cooperation between Cambodia and the UK to a higher level, focusing on inclusive, resilient, and sustainable growth, the development of green Special Economic Zones, and technical cooperation under the ASEAN-UK Economic Integration Programme (EIP) in alignment with development visions of both countries, particularly in preparation for the upcoming 3rd Cambodia–UK Trade and Investment Forum.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃ ក.ត.គ.ដ. លើកទី២ ក្នុងឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សមាជិក សមាជិកាតំណាងពីអន្ដរក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនាយកដ្ឋានពាក់ព័ន្ធ រួមទាំងតំណាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ទៅលើឯកសារចំនួន ២ ដែលទី(១) វឌ្ឍនភាព និងសូចនាករពីក្រសួង ស្ថាប័នពាក់ព័ន្ធដែលមានចែងនៅក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និង (២) សេចក្ដីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយនេះផងដែរ។ សូមជម្រាបផងដែរថា គោលនយោបាយជាតិនេះ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ ដោយឡែក ក្នុងឆ្នាំ២០២៥ គឺជាឆ្នាំចុងអាណិត្តនៃការអនុវត្តគោលនយោបាយជាតិនេះ ដែលក្រសួងពាណិជ្ជកម្មក្នុងនាមជាប្រធានក្រុមការងារអន្តរស្ថាប័ននេះ ដែលមានភារកិច្ចសម្របសម្រួលជាមួយអន្ដរក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរៀបចំការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ក្នុងគោលបំណងរៀបចំរបាយការណ៍លទ្ធផល និងសេចក្តីសន្និដ្ឋានរួម និងដាក់ជូនក្រុមការងារអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការ និងទិសដៅបន្ទាប់ក្នុងការបន្តជំរុញអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។
News(ខេត្តកណ្ដាល)៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង១៣៖០០ថ្ងៃត្រង់ ដែលមានទីតាំងនៅថ្ងៃសៅរ៍ និងអាទិត្យ ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។ 👉 ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តកណ្ដាល៖ https://maps.app.goo.gl/Yj3L4vzNj5TcSKTN9 សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(ខេត្តកំពង់ធំ)៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក ដល់ម៉ោង ៦៖០០ នាទីល្ងាច។ 👉 ស្វែងរកផ្សារផលិតផលខ្មែរខេត្តកំពង់ធំ៖ https://maps.app.goo.gl/yRL49ftQu36MaMWg9?g_st=ipc សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(អានយ៉ាង, វៀតណាម)៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នៅក្រុងទិញបៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម ឯកឧត្ដម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីសន្និសីទជំរុញពាណិជ្ជកម្ម ស្តីពីការពង្រឹងសកម្មភាពនាំចេញនាំចូលនៅតំបន់ភាគខាងត្បូង ដែលក្រោមប្រធានបទ "ជំរុញការតភ្ជាប់ផលិតកម្ម ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ជាមួយដៃគូកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្ដម Nguyen Thanh Phong អនុប្រធានគណៈកម្មាធិការខេត្តអានយ៉ាង ដែលមានការចូលរួមស្ថាប័នពាក់ព័ន្ធ ខេត្តជាប់ព្រំដែន និងក្រុមហ៊ុន/សហគ្រាសមួយចំនួនដែលប្រតិបត្តិការលើវិស័យផលិតកម្ម ការចែកចាយ ភស្តុភារ និងនាំចេញនាំចូលតាមច្រកព្រំដែននៃប្រទេសទាំងពីរ ជាច្រើនរូប។ សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណងជម្រុញសកម្មភាពនាំចេញនិងនាំចូល បង្កើនការតភ្ជាប់តំបន់ ជួយសហគ្រាសក្នុងការកែលម្អសមត្ថភាពប្រកួតប្រជែង ជាពិសេសសហគ្រាសនៅតំបន់ខាងត្បូងនៃប្រទេសវៀតណាម និងប្រទេសកម្ពុជា ដើម្បីចាប់យកឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះដែរ សន្និសីទនេះក៏បានរៀបចំឱ្យបណ្ដាក្រុមហ៊ុន/សហគ្រាសនៃប្រទេសទាំងពីរ ដាក់បង្ហាញនូវផលិតផលតាមស្តង់របស់ខ្លួន ដែលអាចបង្កើតឱកាសដល់ធុរកិច្ចជនក្នុងការស្វែងរកទីផ្សារ និងតភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ចែកចាយ។ --- (An Giang, Vietnam): On the afternoon of Friday, 17 October 2025, in Tinh Bien, An Giang Province, Vietnam, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce, led a delegation from the Ministry of Commerce to participate in a Trade Promotion Conference focused on strengthening Import and Export Activities in the Southern region. The event was held under the theme: “Fostering Connections in Production, Trade, Services, and Investment with Cambodian Partners”, and was presided over by His Excellency Nguyen Thanh Phong, Vice Chairman of An Giang Provincial People's Committee. The conference saw participation from relevant institutions, border provinces, and several companies and enterprises operating in manufacturing, distribution, logistics, and cross-border import-export between the two countries. The conference aimed to promote Import and Export activities, strengthen regional linkages, and assist enterprises in enhancing their competitiveness, especially those in Southern Vietnam and Cambodia in seizing new opportunities for trade and investment cooperation. Additionally, the conference also arranged exhibition areas for companies and enterprises from both countries to showcase their products at their respective booths, creating opportunities to explore markets and establish connections with suppliers and distributors.