ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីន ត្រេដ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកម្មវិធីផ្គូផ្គងទីផ្សារនៃវិស័យស្រូវអង្ករ កម្ពុជា-ហ្វីលីពីន នៅសណ្ឋាគារ The Peninsula ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
(ម៉ានីល, ហ្វីលីពីន)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីន ត្រេដ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកម្មវិធីផ្គូផ្គងទីផ្សារនៃវិស័យស្រូវអង្ករ កម្ពុជា-ហ្វីលីពីន នៅសណ្ឋាគារ The Peninsula ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
Newsឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១
(រតនគិរី)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តរតនគិរី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១។
Newsឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល
(ភ្នំពេញ)៖ នាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អន្តរក្រសួង-ស្ថាប័ន វិស័យឯកជន ជាអនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មាធិការជាតិ និងដៃគូអភិវឌ្ឍន៍ផងដែរ។
Newsសូមអនុមោទនា បុណ្យមាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
សូមអនុមោទនា បុណ្យមាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
Newsសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធាននាធិបតីនៃសាធារណៈរដ្ឋហ្វីលីពីន អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្លាស់ប្តូរ អនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង គណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន «PCC»
(ម៉ានីល, ហ្វីលីពីន)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងលោក Michael G. Aguinaldo ប្រធានគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន «PCC» បានធ្វើការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាង គ.ប.ក. និង PCC” ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធាននាធិបតីនៃសាធារណៈរដ្ឋហ្វីលីពីន នៅកំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅសាធារណៈរដ្ឋហ្វីលីពីន។



