News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) ដើម្បីរៀបចំផែនការសកម្មភាពអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ដោយមានវត្តមានអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ ព្រមទាំងតំណាងក្រុមហ៊ុន ភីធីធី។
News(សៀមរាប)៖ នាថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយ កម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី ឃឺស្ទី ហារីស ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
News(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត) ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Abdulaziz Turkstani នាយកប្រតិបត្តិនៃក្រុមហ៊ុន Far East Investment ដើម្បីពិភាក្សាពីកាលានុវត្តភាពក្នុងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ធុរកិច្ច និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
News(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត) ៖ នារសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ibrahim Al-Mubarak អនុរដ្ឋមន្រ្តីក្រសួងវិនិយោគ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ជំនួបនេះរៀបចំឡើង ក្នុងគោលបំណងជម្រាបពីកាលានុវត្តភាពក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគី និងគោលនយោបាយទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរ។
News(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលធុរកិច្ចអារ៉ាប៊ីសាអូឌីត (Saudi Business Center) ដោយបានទទួលបដិសណ្ឋារកិច្ចនិងធ្វើបទបង្ហាញដោយ លោកជំទាវបណ្ឌិត Eman bin Habbas Al-Mutairi អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងជានាយកប្រតិបត្តិមជ្ឈមណ្ឌល ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។