News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្មនិងពាណិជ្ជកម្មអន្តរជាតិ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករងសេវាពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មេធាវី និងវិស័យឯកជន ជាច្រើនរូប។ គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាជូនដល់សមាជិក សមាជិកានៃលេខាធិការដ្ឋាន គ.ក.បមេធាវី និងវិស័យឯកជន ជាពិសេសការផ្តល់ព័ត៌មាននិងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្ម ការសិក្សាពីឧត្តរមានុវត្តន៍នៃការអនុវត្តច្បាប់ការសម្ងាត់ពាណិជ្ជកម្មរបស់ប្រទេសកាណាដា និងសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក២០២៥ និងសន្និសីទស្ដីពីសិទ្ធិអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការផ្លាស់ប្ដូរឆ្ពោះទៅរកការរស់នៅប្រកបដោយចីរភាព (Just Transition to Sustainable Lifestyles)” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយមានការអញ្ជើញចូលរួមពី លោក ចូស្ត ស្កាដែល (Jost Kadel) ភារធារី និងជាប្រធានបេសកកម្មថ្មី នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងវិស័យឯកជននានាជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប.រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនលើកទី៧ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូរបស់ភាគីចិនផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងមន្ត្រីពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យលើកម្រងសំណួរដែលទទួលបានពីសមាជិក WTO អំពីរបបពាណិជ្ជកម្ម និងគោលនយោបាយថ្មីៗរបស់កម្ពុជា ជាមួយនឹងចម្លើយដែលទទួលបានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅថ្ងៃទី២៦ និង២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។