ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3789
Newsឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផ្តល់បទអន្តរាគមន៍នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីតួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជា
(ទីក្រុង ហ្សឺណែវ ប្រទេសស្វីស)៖ នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការ WTO ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមនិងផ្តល់បទអន្តរាគមន៍ស្តីពី “តួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជា” ក្នុងកិច្ចប្រជុំលើកទី១០០ នៃអនុគណៈកម្មការក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ បញ្ហាប្រឈម និងដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាតំណាងរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមព្រះរាជពិធីពន្លត់ភ្លើងជ័យ ក្នុងឱកាសនៃពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្តូបវិមានឯករាជ្យ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមព្រះរាជពិធីពន្លត់ភ្លើងជ័យ ក្នុងឱកាសនៃពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣.៨៥០រៀល/លីត្រ (ឡើងថ្លៃ ១០០៛)
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣.៨៥០រៀល/លីត្រ (ឡើងថ្លៃ ១០០៛)
Newsលោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានរោងចក្រផលិតថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង
(ក្វាងទុង, ចិន)៖ នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងសាវក្វាន ខេត្តក្វាងទុង នៃសារណរដ្ឋប្រជាមានិតចិន តាមការអញ្ជេីញរបស់ក្រុមហ៊ុន Guangdong Shaoneng Group Co.,Ltd លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានរោងចក្រផលិតថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង។ ក្នុងឱកាសនោះ ភាគីក្រុមហ៊ុនបានបង្ហាញពីឆន្ទ:ក្នុងការទៅបង្កេីតរោងចក្រអគ្គិសនី Biomass នៅកម្ពុជា និងមានបំណងទៅទស្សនកិច្ចការងារនៅកម្ពុជា និងជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពលកម្ពុជា ដេីម្បីប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធការផលិតអគ្គិសនីដោយប្រេីធាតុចូល Biomass។ --- (Guangdong, China) - On Sunday, 10 November 2024, Mr. LAO Nguon Eng, Commercial Attaché to the Consulate General of Cambodia in Guangzhou, Guangdong Province, People's Republic of China, was invited by the Guangdong Shaoneng Group Co., Ltd. to discuss and tour the Biomass electricity plant in Shaoguan City, Guangdong Province, People's Republic of China. During the discussion, the company expressed its strong interest in visiting and conducting further studies in Cambodia to explore the possibility of establishing an electricity factory that utilizes biomass as input. The company also expressed its desire to meet with representatives from the Ministry of Commerce and the Ministry of Mines and Energy to discuss and obtain more information related to biomass electricity plants and the raw materials used as input for such plants in Cambodia.



