News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្ការ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនំាកិច្ចប្រជុំបច្ចេកទេស ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់រីជីនស៊ី ភ្នំពេញ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ស្ថានទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាវិនិយោគកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចស្រី្តហ្វីលីពីន សមាគមសហគ្រិនស្ត្រីកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។
News(Kuching, ម៉ាឡេស៊ី)៖ នាថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Kuching ខេត្ត Sarawak ប្រទេសម៉ាឡេស៊ី លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច អមស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអាស៊ាន បានចូលរួម "កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរដ្ឋសមាជិកអាស៊ាន ប្រចាំអាស៊ាន លើកទី១ ឆ្នាំ២០២៥" ជាមួយនឹងមន្រ្តីលេខាធិការអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី សម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព”។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយតំណាងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្ដការផ្នែកពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការផ្សព្វផ្សាយយន្ដការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
News(សេអ៊ូល,កូរ៉េ)៖ នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ លោកនួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអមដំណើរ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមវេទិកា The 2025 KITA Global Trade Forum ក្រោមមូលបទ The Age of Hyper-Uncertainty and the Future of the Korean Trade។ ក្នុងវេទិការនោះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ដូចជា៖ លោកJin-Sik Yoon ប្រធាន KITA, លោក បាន គីម៉ូន អតីតអគ្គលេខាធិការ UN និងលោក Michael B.Froman, Former Deputy US Trade Representative។