News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជែម កាម៉ាល់ ខាន់ នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូរបស់ភាគីប៉ាគីស្ថានផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងរកកាលានុវត្តភាពសំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងពិនិត្យ និងស្វែងរកវិស័យដែលមានសក្តានុពល និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
News(កូជី, ជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី កញ្ញា សឿន សុធីតា ដែលជាសហស្ថាបនិកសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង ផងដែរ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៤ ០៥០ រៀល/លីត្រ (ឡើងថ្លៃ៥០៛) - ប្រេងម៉ាស៊ូត = ៤ ០៥០ រៀល/លីត្រ (ឡើងថ្លៃ១៥០៛)
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការសម្របសម្រួលថ្លៃកសិផលដំឡូងមី និងស្វាយចន្ទីសម្រាប់ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) រដ្ឋបាលខេត្តពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ ព្រមទាំងសហព័ន្ធ/សមាគមដំឡូងមី និងស្វាយចន្ទី ជាច្រើនរូប។