Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ "THAIFEX - Anuga Asia 2025” ពីថ្ងៃទី២៧- ៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងគម្រោង EU-German GATE និងគម្រោង EU-German CAPSAFE ដើម្បីពិភាក្សាលើលទ្ធភាពក្នុងកិច្ចសហការបន្តគាំទ្រលើការអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៣រូប ដែលជានិស្សិតជ័យលាភីអាហារូបករណ៍ ERASMUS+ និងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Institut national des Sciences Appliquées de Rennes នៃសាធារណរដ្ឋបារាំង។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារខតថ៍យ៉ា ម៉ារីយ៉ត ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន។ នាឱកាសជំនួបនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន មានបំណងស្វែងយល់បន្ថែមពីឱកាសធ្វើធុរកិច្ច វិនិយោគ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនផងដែរ។
News(កូជី, ជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Tadaaki Okada អគ្គនាយកការិយាល័យ Kochi Prefecture នៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation និង នាយកប្រតិបត្តិជាន់ខ្ពស់ និងតំណាងមកពីសិប្បកម្មស្វាយចន្ទីខេត្តស្ទឹងត្រែង។