News(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានចូលរួមជាមួយមន្រ្តីស្ថានទូត រៀបចំស្តង់ពិព័រណ៍ស្ថានទូតកម្ពុជា ចូលរួមក្នុងកម្មវិធីពិព័រណ៍សប្បុរសធម៌ប្រចាំឆ្នាំលើកទី៥៥ របស់ Women International Club ដែលជាកម្មវិធីពិពរ័ណ៍ ដើម្បីដាក់តាំងបង្ហាញផលិតផលជាច្រើន រួមមាន៖ គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលផ្សេងៗ ទៀត។ ក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា មានដាក់តាំងបង្ហាញនូវផលិតផលមានសក្តានុពលកម្ពុជាមួយចំនួន រួមមាន៖ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌគីរី ដំណាប់ស្វាយ ដំណាប់មានប៉ៃលិន ទឹកឃ្មុំ ស្រាធ្វើពីអង្ករ ក្រម៉ាខ្មែរ សំពត់សូត្រ និងវត្ថុអនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងទីផ្សារ ប្រទេសឥណ្ឌូនេស៊ី បង្ហាញជូនភ្ញៀវជនជាតិឥណ្ឌូនេស៊ី និងបរទេស។
Newsប្រទីបក្រសួងពាណិជ្ជកម្ម បង្ហាញអំពី “ការអភិវឌ្ឍនៃវិស័យពាណិជ្ជកម្មកម្ពុជា” ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការជំរុញសកម្មភាពពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស និងទំនើបកម្មវិស័យពាណិជ្ជកម្មនៅកម្ពុជា ដែលកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។
News(ឌុយបៃ អេមីរេតអារ៉ាប់រួម)៖ ចាប់ពីថ្ងៃទី១២ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកសេវាពាណិជ្ជកម្ម និងសហការី បានចូលរួមកិច្ចប្រជុំពេញអង្គគឹមប័រលីប្រូសេសឆ្នាំ២០២៤ (KPC Plenary 2024) នៅទីក្រុងឌុយបៃ ប្រទេសអេមីរេតអារ៉ាប់រួម ដែលជាប្រធានឆ្លាស់វេនគឹមប័រលីប្រូសេសសម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនូវវឌ្ឍនភាពរួមការងាររបស់អង្គការគឹមប័រលី និងលទ្ធផលសម្រេចបានរបស់ក្រុមការងារនីមួយៗ ព្រមទាំងមានការចូលរួមពីបណ្តាប្រទសជាសមាជិកនៃអង្គការគឹមប័រលីប្រូសេស និងប្រទេសសង្កេតការណ៍ អង្គការសង្គមស៊ីវិលផងដែរ។
Newsអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ១៤-១៥-១៦ វិច្ឆិកា ២០២៤
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី13 ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាលដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ដោយមានការសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម វៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យសំណើសុំកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីការលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)