News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូចូលរួមសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ The Morgan Tower ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីចែកពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចជនឆ្នើមដែលបានជួយកិច្ចការងារសង្គមប្រចាំឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជា ៤០០នាក់ មកពីបណ្តាប្រទេសចំនួន ១៩ និងមានការផ្ដល់ជាពានរង្វាន់ជូនដល់ម្ចាស់អាជីវកម្មចំនួន ៥២ក្រុមហ៊ុន ផងដែរ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជាការលើកទឹកចិត្ត និងផ្តល់រង្វាន់សម្រាប់ម្ចាស់អាជីវកម្ម និងធុរកិច្ចជនឆ្នើមដែលបានជួយកិច្ចការងារសង្គមកន្លងមក និងជំរុញឱ្យម្ចាស់អាជីវកម្ម និងធុរកិច្ចជនទាំងអស់នៅតែបន្តខិតខំជួយសង្គមបន្តែមទៀត។ --- (Phnom Penh): On the evening of Monday, 11 November 2024, at The Morgan Tower, His Excellency KAO Kosal, Undersecretary of State of the Ministry of Commerce, participated in the distribution of the Great ASEAN CSR Business Awards 2024, with 400 participants from about 19 countries. He presented the awards to business owners from 52 companies. The purpose of this program is to encourage and reward the best business owners and businesspeople who have demonstrated social responsibility in the past and to encourage them to continue their efforts to help society.
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ខាគាររ៉ូសវូដ ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហប្រធានក្នុងពិធីបើកវេទិកាពាណិជ្ជកម្ម និងវិនិយោគ (Joint Trade and Investment Forum- JTIF) លើកទី២ ក្រោមមូលបទ “ចក្ខុវិស័យឆ្ពោះទៅកាន់ឆ្នាំ២០៣០” ដែលមានវត្តមានចូលរួមពីតំណាងក្រសួងស្ថាប័ន សភាពាណិជ្ជកម្ម និងក្រុមហ៊ុននិងសហគ្រាសឯកជននៃប្រទេសទាំងពីរ ជាច្រើនរូប។
News(ទីក្រុង ហ្សឺណែវ ប្រទេសស្វីស)៖ នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការ WTO ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមនិងផ្តល់បទអន្តរាគមន៍ស្តីពី “តួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជា” ក្នុងកិច្ចប្រជុំលើកទី១០០ នៃអនុគណៈកម្មការក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ បញ្ហាប្រឈម និងដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។