News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងឯកសារតម្រូវសម្រាប់ការចុះបញ្ជីម៉ាកវិញ្ញាតកម្មកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងលក្ខខណ្ឌតម្រូវនៃការស្នើសុំអាជ្ញាបណ្ណប្រើប្រាស់ម៉ាកវិញ្ញាតកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារនេះ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងលក្ខខណ្ឌតម្រូវក្នុងការស្នើសុំអាជ្ញាបណ្ឌប្រើប្រាស់ម៉ាកវិញ្ញាតកម្មកម្ពុជាទៅលើផលិតផលអង្ករ និងស្វាយចន្ទីកម្ពុជា ព្រមទាំងពិភាក្សាលើការជំរុញការលើកកម្ពស់កេរ្ដិ៍ឈ្មោះផលិតផលអង្ករ និងស្វាយចន្ទីកម្ពុជា។ សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំម៉ាកវិញ្ញាតកម្មកម្ពុជា “Cambodia Certification Mark” ក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះ បង្កើនភាពជឿជាក់លើផលិតផលកម្ពុជានៅលើទីផ្សារក្នុងប្រទេស និងជំរុញការនាំចេញទៅទីផ្សារអន្តរជាតិនាពេលអនាគត៕
News(Tokyo, Japan): On Friday morning, 13 March 2026, Mr. SIN Saray, the Commercial Attaché to the Royal Embassy of Cambodia in Japan, had a discussion meeting with Mr. TANIMURA Shoki, President and CEO of Jumbo Tours Co., Ltd. in Okinawa Prefecture, and Mrs. Sat Vicheary, President and CEO of Magokoro Cambodia in Siem Reap Province, to discuss cooperation in strengthening trade, investment, education, and tourism between Cambodia and Japan, and promoting the markets for Cambodian products in Japan. During the meeting, the two sides exchanged views on promoting the launch of a charter flight between Siem Reap/Phnom Penh and Okinawa Prefecture, Japan, in order to promote the growth of tourism between the two countries, the continued provision of school buildings and educational materials assistance to impoverished students in Siem Reap Province, and a Japanese language training school to contribute to the development of human resources in Cambodia, as well as the project to open a Khmer restaurant in Okinawa Prefecture for further promoting Cambodian foods and products in the Japanese markets. On that occasion, the company also informed that since mid-2025, the two companies have collaborated to bring Cambodian products, especially Kampot pepper, pickled pepper, and Kampot salt, to promote and supply to major restaurants and hotels in Okinawa, including Hyatt, Sheraton, and Hotel JAL City, etc. On the same afternoon, Mr. Commercial Attaché attended the FOODEX Japan exhibition, which was held from March 10-13, 2026, at the Tokyo Big Sight Exhibition Hall in Tokyo, to support the promotion of Cambodian products of the two companies, including Kampot pepper, pickled pepper, Kampot salt, cashew nuts, and handicraft products, as well as to build more business and investor networks with the goal of promoting bilateral trade between the two countries, especially in the export-import sector of food and beverage products.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយបណ្តាអគ្គនាយកដ្ឋានក្រោមឱវាទនៃក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សាលើផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តការងាររៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់ដែលមានស្រាប់របស់ក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ មានគោលបំណងតាមដានវឌ្ឍនភាពនៃការកសាងក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងកំណត់អាទិភាពក្នុងការរៀបចំឱ្យបានសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិវត្តជាក់ស្តែងនាពេលបច្ចុប្បន្ន។
News(Phnom Penh): On the afternoon of Wednesday, 18 March 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired a meeting to review and monitor the progress of the draft ‘Cambodia Trade Policy Framework (CTPF) Towards 2030’. The meeting was also attended by the Secretaries of State, Directors General leading the strategic pillars, consultants, and relevant technical officials. The Cambodia Trade Policy Framework Towards 2030 aims to formulate strategies and policy directions to address challenges and develop the trade sector, in line with the Pentagonal Strategy Phase I, especially as Cambodia prepares for LDC graduation by 2029. The Cambodia Trade Policy Framework also aims to stimulate and accelerate economic growth by improving the business environment and strengthening trade infrastructure, promoting investment, supporting businesses, and increasing Cambodia's competitiveness in regional and global markets.
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើមលោកជំទាវរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់ លោកអគ្គនាយក និងសហការី ដែលបានមកជួបដើម្បីរាយការណ៍អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបញ្ជាក់ជូនថារាជរដ្ឋាភិបាល នឹងនៅតែបន្តផ្តល់សារៈសំខាន់របស់តួនាទីរបស់វិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបបន្ថែមអំពីសមិទ្ធិផលសំខាន់ៗ ដែលក្រុមហ៊ុនសម្រេចបាន ក៏ដូចជាទិសដៅការងារទៅមុខក្នុងការបន្តជួយអភិវឌ្ឍវិស័យយានយន្តបន្ថែលទៀត ដែលជួយដល់លើកកម្ពស់សុខាមាលភាពរបស់អ្នកប្រើប្រាស់នៅកម្ពុជា។