News(Phnom Penh): On the morning of Wednesday, 11 March 2026, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, led the Consultation Meeting with the ADB Mission Team and Techo Startup Center to discuss ADB’s Building Resilience for Integrated Digital Governance and Efficiency in Cambodia (BRIDGE Cambodia). The discussion focused on the Ministry of Commerce's vision and priorities in Trade Digitalization, and the implementation arrangements for the project design of ADB’s BRIDGE Cambodia, which aims to foster integrated digital governance and enhance operational efficiency within Cambodia.
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ដឹកនាំដោយលោកជំទាវ ចាន់ ភារី ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជា និងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់អំពីតួនាទីនិងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមស្រ្តីក្នុងការលើកកម្ពស់សហគ្រិនស្រ្តី និងអំណាចស្រ្តី ក្នុងការជំរុញការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ លោកជំទាវប្រធានសមាគមសហគ្រិនស្រ្តី បានរាយការណ៍អំពីសម្មិទ្ធិផលការងារសម្រេចបានសំខាន់ៗនៅក្នុងឆ្នាំ២០២៥ ដែលបានជួយគាំទ្រ និងលើកស្ទួយដល់សហគ្រិនស្រ្តីឱ្យមានភាពប្រកួតប្រជែង និងការចូលរួមក្នុងទីផ្សារអន្តរជាតិ។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមកន្លងមក និងបានជម្រាបជូនដល់គណប្រតិភូនូវសម្មិទ្ធិផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងការជួយជំរុញនូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ដោយផ្តោតសំខាន់លើសហគ្រិនស្រ្តី ព្រមទាំងបានការគាំទ្រនូវគំនិតផ្គួចផ្តើមថ្មីៗរបស់សមាគម ជាពិសេស ការរៀបចំវេទិកា WEE Market Hub ជាដើម។
News(ភ្នំពេញ):៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់ការយល់ដឹងពីអាស៊ាន ដែលសហការរៀបចំឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមជ្ឍមណ្ឌលអាស៊ានជប៉ុន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ដល់យុវជន និងមានការចូលរួមពីសិក្ខាកាមមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនរូប។
News(Phnom Penh): On the afternoon of Tuesday, 17 March 2026, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. Vladanka Andreeva, newly appointed UN Resident Coordinator in Cambodia to discuss the ongoing cooperation and strategic areas engagement between the UN agencies and the Ministry of Commerce. During the meeting, both sides committed to strengthening cooperation and mechanisms to support and develop a more prosperous, resilient, inclusive, and sustainable trade sector, especially as Cambodia prepares to graduate from its least developed country status.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋាននីតិកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យសមិទ្ធផលសម្រេចបាន និងពង្រឹងប្រសិទ្ធភាពការងារកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំក៏មានវត្តមានចូលរួមដោយឯកឧត្ដមរដ្ឋ លោកជំទាវលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងមន្រ្តីជំនាញពាក់ព័ន្ធ។