News(ក្វាងចូវ)៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបើកពិព័រណ៍ម្ហូបអាហារ SIAL Guangzhou 2026 World Food Expo រៀបចំដោយក្រុមហ៊ុន COMEXPOSIUM SHANGHAI CO., LTD. នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មពិភពលោក Guangzhou World Trade Center ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីតភ្ជាប់យីហោម្ហូបអាហារល្បីៗរបស់ពិភពលោកទៅនឹងមហាតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងតំបន់អាស៊ីអាគ្នេយ៍ ដែលឆ្នាំនេះមានក្រុមហ៊ុនផលិតម្ហូបអាហារល្បីៗជាង ១,៥០០ ក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មជាង ៦៥,០០០ នាក់ មកពីបណ្ដាប្រទេស និងតំបន់ជាង ៥០។ ក្នុងព្រឹត្តិការណ៍នេះដែរ តំណាងពាណិជ្ជកម្មកម្ពុជា អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ក៏បាននាំយកក្រុមហ៊ុន CCIC (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូលផលិតផលកសិកម្មកែច្នៃកម្ពុជាមកកាន់ខេត្តក្វាងទុង ចូលរួមដាក់តាំងបង្ហាញផលិតផល រួមមាន៖ អង្ករម្លិះកម្ពុជា អង្ករសកម្ពុជា ម្រេចកំពតកម្ពុជា (ម៉ត់ និងគ្រាប់) និងដំណាប់ស្វាយខ្មែរ ដើម្បីភ្ជាប់ទីផ្សារផលិតផលកសិកម្មកែច្នៃកម្ពុជា ទៅនឹងអ្នកប្រើប្រាស់ក្នុងខេត្តក្វាងទុង។
News(Phnom Penh): On the morning of Tuesday, 1 September 2026, at TRIBE Phnom Penh Post Office Square, Her Excellency Someth Somnea, Undersecretary of State at the Ministry of Commerce, presided over the opening of the training workshop on "Sales and Communication Skills for Export: Preparing for SIAL PARIS 2026." The event brought together Ms. Cristina Novio Garcia, Programme Officer of the European Union Delegation to Cambodia; Mr. Till Ahnert, Project Director of the EU-German GATE project at GIZ Cambodia; and Mr. Martin Thisted, International Training Expert. Jointly organized by the Ministry of Commerce, the European Union, and the German Federal Government, the initiative aims to equip Cambodian business representatives with the necessary confidence, proactive readiness, and practical capabilities ahead of face-to-face engagements with prospective trade partners. This intensive two-day training emphasizes hands-on application to sharpen commercial communication and negotiation skills aligned with European market expectations. The curriculum centers on high-impact pitching techniques, buyer psychology and demand analysis, interactive negotiation simulations, setting realistic deal scopes, and implementing disciplined follow-up strategies—including targeted outreach within 48 hours—to successfully convert initial trade discussions into tangible export contracts. SIAL Paris 2026 will be held from October 17 to 21, 2026, in Paris, France, standing as one of the globe's foremost food and beverage trade platforms with an expected turnout of roughly 7,500 exhibitors and over 285,000 trade visitors. During the event, the Ministry of Commerce, supported by the European Union and the German Federal Government, will organize the Cambodia Pavilion at Hall 7 (Stand J-347) under the theme "Basket of Wonders." The Cambodia Pavilion will lead export-ready enterprises to exhibit Cambodia's high-potential agro-processed goods—notably cashew nuts, dried fruits such as dried mango, pepper, spices, and premium ready-to-cook products—to elevate the profile of Cambodian brands and forge sustainable pathways into international markets.
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុំ សុខឃឿន ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ុំ សាវរី អនុប្រធានការិយាល័យ នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣០នាទីរសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុំ សុខឃឿន បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារបៃតង រាជធានីភ្នំពេញ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល លើកទី៥ ស្តីពី ដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការលើកកម្ពស់ការនាំចេញ» ដោយមានការអញ្ជើញចូលរួមពីលោកស្រី គ្រីស្ទីណា ណូវីយ៉ូ ហ្គាស៊ីយ៉ា (Cristina Novio Garcia) មន្ត្រីកម្មវិធី (Programme Officer) នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើម «ការពង្រឹងសេវាគាំទ្រការនាំចេញរបស់កម្ពុជា» ក្រោមកិច្ចសហការគាំទ្ររវាងសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដោយបានប្រមូលផ្តុំនូវអ្នកជំនាញអន្តរជាតិ មន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងសមាគមធុរកិច្ច និងទីប្រឹក្សាធុរកិច្ចឯកជនជាច្រើនរូប។ កម្មវិធីបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃនេះ មានគោលបំណងពង្រឹងសមត្ថភាពគ្រូបង្គោល ទីប្រឹក្សាពាណិជ្ជកម្ម និងអង្គការគាំទ្រធុរកិច្ច (BSOs) ក្នុងការទាញយកសក្តានុពលបច្ចេកវិទ្យា AI ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដើម្បីផ្ទេរចំណេះដឹងបន្តដល់ក្រុមហ៊ុន និងសហគ្រាសនៅកម្ពុជា។ កម្មវិធីនេះបានសង្កត់ធ្ងន់លើមុខវិជ្ជាគន្លឹះសំខាន់ៗ រួមមាន៖ បច្ចេកទេស Prompt Engineering ការស្រាវជ្រាវ និងវិភាគទិន្នន័យទីផ្សារអន្តរជាតិ (ជាពិសេសទីផ្សារសហភាពអឺរ៉ុប) ការរៀបចំសំណើតម្លៃផ្តោតលើតម្រូវការរបស់អ្នកបញ្ជាទិញ (Buyer-focused Value Propositions) ការបង្កើតប្រព័ន្ធជំនួយការ AI ផ្ទាល់ខ្លួន (Custom AI Assistants) សម្រាប់សម្រួលកិច្ចការនាំចេញ ព្រមទាំងការរៀបចំកញ្ចប់មេរៀន និងផែនការសកម្មភាពជាក់ស្តែង។ តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេវានាំចេញនៅកម្ពុជា ជួយឱ្យសហគ្រាសក្នុងស្រុកអាចធ្វើទំនើបកម្មប្រតិបត្តិការ ស្រាវជ្រាវទីផ្សារកាន់តែរហ័ស និងសុក្រឹត ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលសក្តានុពលកម្ពុជា ក្នុងការតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ និងសង្វាក់ផ្គត់ផ្គង់សកលប្រកបដោយចីរភាព។
News(កំពង់ឆ្នាំង-ពោធិ៍សាត់)៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ និងព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា» និង «របៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០» (https://setfo.moc.gov.kh) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងតំណាងការិយាល័យមេធាវី ជាច្រើនរូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពី «ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា» (ឆ្នាំ២០០៧) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីជួយជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងអ្នកប្រកបរបរកសិពាណិជ្ជកម្ម អាចមានលទ្ធភាពទទួលបានឥណទានបន្ថែម សម្រាប់ទ្រទ្រង់សកម្មភាពអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់ចលនទ្រព្យជាទ្រព្យធានា៕