ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3763
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងជំនួបពាណិជ្ជកម្ម “កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី” ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥
(Phnom Penh): On the afternoon of Saturday, 6 December 2025, at PH Grand Hall Center of Borey Peng Huoth Boeung Snor, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, presided over a business matching event under the theme "The Market Opportunity of the Cambodian Market in the New Era," an accompanying event during the 18th Cambodia Trade Expo (CTExpo) from 4 to 7 December 2025. The purpose of this business matching event is to promote and encourage the wider sale and use of Cambodian products, understand the development of products of handicrafts, small and medium enterprises, and provide opportunities for networking between manufacturers, suppliers, and buyers. In the above business matching, there was also the sharing of experiences from many speakers from the Ministry of Commerce and Cambodian companies focusing on the development of potential Cambodian products, accompanied by an exhibition of a variety of Cambodian products, including rice, cashew, mango, pepper, banana, Pailin longan, cassava, honey, salt, coconut, and a variety of products.
Newsក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកា ស្ដីពី «ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម» ដែលជាវេទិកាអមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកា ស្ដីពី «ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម» ដែលជាវេទិកាអមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម តាមរយៈកិច្ចពិភាក្សា ការចែករំលែកបទពិសោធន៍ និងបទបង្ហាញពីវាគ្មិនជាស្ត្រីមកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុ។ សូមជម្រាបជូនថា វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ និងកម្មវិធីជជែកពិភាក្សាលើប្រធានបទ «លើកកម្ពស់សក្តានុពលស្ត្រីក្នុងវិស័យពាណិជ្ជកម្ម៖ គោលនយោបាយ, ភាពជាដៃគូ, និងដំណើរឆ្ពោះទៅមុខ»៕
Newsឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ គ.ជ.ក.ប. ដើម្បីពិភាក្សាអំពីគំនិតផ្ដួចផ្ដើមលើការកំណត់កាលបរិច្ឆេទនៃទិវាជាតិស្ដីពីសិទ្ធិអ្នកប្រើប្រាស់ និងកិច្ចការពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ ព្រមទាំងពិនិត្យលើរបាយការណ៍ស្ដីពីសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់ គ.ជ.ក.ប.
(Phnom Penh): On the morning of Friday, 5 December 2025, at the Ministry of Commerce, His Excellency MAK Pichrith, Secretary of State of the Ministry of Commerce and Permanent Vice-Chair of the National Commission for Consumer Protection (NCCP), presided over the plenary meeting of the NCCP to discuss the initiative on setting the date of National Consumer Rights Day and matters related to tobacco products, as well as reviewing the report on its achievements in 2025 and its direction for further implementation. The meeting was attended by His Excellency Vice Chair, Excellencies who are Members of the NCCP, and the NCCP Secretariat.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោង “កាត់ដេរនៃក្តីសង្ឃឹម” របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោង “កាត់ដេរនៃក្តីសង្ឃឹម” របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ម៉ាន ចិន្ដា អនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លោកជំទាវ ឯកឧត្ដម សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លោក Harun Erciyas ប្រធានអង្គការ Hasene ប្រចាំនៅអូទ្រីស និងជាតំណាងអង្គការ Hasene International E.V ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើនរូប។ សូមបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធគម្រោងកាត់ដេរនៃក្ដីសង្ឃឹម ដែលមានរយៈពេល ១២ខែនេះ បានផ្តោតលើការផ្ដល់ជំនាញកាត់ដេរដល់ស្រ្តីខ្មែរឥស្លាមដែលរស់នៅតំបន់ខាងលើ ដើម្បីពង្រឹងសក្តានុពល កម្លាំងចិត្ត និងឱកាសចាប់យកជំនាញកាត់ដេរក្នុងជីវភាពបាននាថ្ងៃខាងមុខ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល «គ.ត.ផ.ហ.ក.» បានថា នាពេលឆាប់ៗខាងមុខនេះ គ.ត.ផ.ហ.ក. នឹងដាក់ចេញនូវយុទ្ធនាការ នៃការធ្វើអនុលោមភាពនៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងលើកម្ពស់ការចុះបញ្ជីវិញ្ញាបនបត្រហាឡាលកម្ពុជា នៅតាមសហគមន៍មុស្លីម ដើម្បីពង្រឹងទំនុកចិត្ត និងលើកកម្ពស់ផលិតផលហាឡាលកម្ពុជា នៅក្នុងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និង RCEP ជាដើម។
Newsចូលរួមទស្សនាការប្រគំតន្ត្រី និងទស្សនីយភាពនៃការសម្ដែងរបាំប្រពៃណី រួមជាមួយការតាំងបង្ហាញផលិតផល-សេវាកម្មក្នុងស្រុក និងទំនិញនាំចេញ-នាំចូល ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ដែលរៀបចំឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥
ចូលរួមទស្សនាការប្រគំតន្ត្រី និងទស្សនីយភាពនៃការសម្ដែងរបាំប្រពៃណី រួមជាមួយការតាំងបង្ហាញផលិតផល-សេវាកម្មក្នុងស្រុក និងទំនិញនាំចេញ-នាំចូល ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ដែលរៀបចំឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កុំភ្លេចណា នៅសល់តែ ២ថ្ងៃទៀតតែប៉ុណ្ណោះ! ចូលរួមដោយសេរី! - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥ - វេលាម៉ោង៖ ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #CambodiaTradeExpo #CambodiaTradeExpo2025 #CTexpo #CTE-2025



