News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពិសោធន៍ SPEC Bio Laboratory inc. រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា» ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Anzo Hiroshi ទីប្រឹក្សាបង្កើនគម្រោងនៃអង្គការ JICA (Project Formulation Advisor of JICA) ព្រមទាំងមានកាអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ផងដែរ។
News(ក្រុងឈុងឈីង ប្រទេសចិន)៖ នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឈុងឈីង ខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ខា ឡេង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបើក សន្និសីទស្តីពី កិច្ចសហប្រតិបត្តិការឧស្សាហកម្មដឹកជញ្ជូនចិន (ឈុងឈីង)-អាស៊ាន ( 2023 China (Chong Qing)-ASEAN Logistics Industry Cooperation Conference)។
News(ទីក្រុងតូក្យូ ប្រទេសជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម SUZUKI Norikazu អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ រឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
News(ទីក្រុងតូក្យូ ប្រទេសជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអមដំណើរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម SAITO Ken រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពិភាក្សាការងារ រឹតចំណងមិត្តភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការ ជាមួយមជ្ឈមណ្ឌលនៃការលើកកម្ពស់ការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ នៃប្រទេសហូឡង់នៃ Centre for the Promotion of Imports from developing countries (CBI) បានរៀបចំកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់គណៈកម្មាធិការប្រឹក្សាយោបល់ជូន សហគ្រាសធុនតូច និងមធ្យម (SMEs Service Centre) នៅទីស្តីការក្រសួងពាណិជ្ជកម្ម អគារវិទ្យាស្ថានជាន់ទី២។