News(ទីក្រុងវីយ៉ែន ប្រទេសអូទ្រីស)៖ នាថ្ងៃទី១១ ដល់ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋាន នៃគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជកម្ម បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៦៣ របស់ក្រុមការងារទី៥ នៃគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) អំពី "ច្បាប់ក្ស័យធន"។
News(ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សយ បុប្ផា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវ Lauti Nia Astri អគ្គទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតឥណ្ឌូណេស៊ី រាជធានីភ្នំពេញ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក “វេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ឥណ្ឌូណេស៊ី” នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលបានរៀបចំឡើងអំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦។
News(ព្រះសីហនុ)៖ នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាស្ថានមេគង្គ ក្រោមជំនួយឧបត្ថម្ភពីសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន” ក្រោមអធិបតីភាព ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីវាគ្មិនមកពី អង្គការ UNESCAP វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) Korea Trade Network (KTNET) អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងតំណាងមកពីវិស័យសាធារណៈ និងវិស័យឯកជននៃបណ្តាប្រទេសជាសមាជិកអេកម៉ិក (ACMECS) សរុបចំនួន ៧៧នាក់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៏ទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកជំនួបពាណិជ្ជកម្មស្តីពី ការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ ដែលបានរៀបចំឡើងអំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ។
News(ក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូសម្ពោធន៍ពន្លាជាតិកម្ពុជា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មសិសិររដូវអន្តរជាតិសម្រាប់ផលិតផលកសិកម្មតំបន់ត្រូពិកលេីកទី២៦ ឆ្នាំ២០២៣។ ពិធីកាត់ខ្សែបូនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តហៃណាន មន្រ្តីកម្ពុជានិងចិន ព្រមទាំងក្រុមហ៊ុនកម្ពុជា ដែលបានចូលរួមតាំងពិព័រណ៍នេះ ផងដែរ។