ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsអបអរសាទរ ខួបលើកទី២២ របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៥
អបអរសាទរ ខួបលើកទី២២ របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៥
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងវេទិកា Hongqiao International Economic Forum លើកទី៨ ក្រោមប្រធានបទ «Propelling Global Economic and Trade Development Through Finance» ក្រោមអធិបតីភាព ឯកឧត្តម Sheng Qingping អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងមានការចូលរួមពី អភិបាលរងក្រុងសៀងហៃ, ប្រធានធនាគារចិន (Bank of China) និងវិស័យឯកជនពាក់ព័ន្ធហិរញ្ញវត្ថុជាច្រើនរូប
(សៀងហៃ, ចិន)៖ នារសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងវេទិកា Hongqiao International Economic Forum លើកទី៨ ក្រោមប្រធានបទ «Propelling Global Economic and Trade Development Through Finance» ក្រោមអធិបតីភាព ឯកឧត្តម Sheng Qingping អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងមានការចូលរួមពី អភិបាលរងក្រុងសៀងហៃ, ប្រធានធនាគារចិន (Bank of China) និងវិស័យឯកជនពាក់ព័ន្ធហិរញ្ញវត្ថុជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា វិស័យហិរញ្ញវត្ថុគឺជាសរសៃឈាមនៃពាណិជ្ជកម្ម ពីព្រោះការទទួលបានហិរញ្ញប្បទានសមស្របនឹងជួយបង្កើនផលិតកម្ម តភ្ជាប់ទីផ្សារ និងបង្កើនទំនុកចិត្តក្នុងការធ្វើពាណិជ្ជកម្មសកល។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន នវានុវត្តន៍ហិរញ្ញវត្ថុ ជាពិសេស ការទូទាត់តាមប្រព័ន្ធឌីជីថល,និងដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងប្រព័ន្ធទូទាត់ឆ្លងកាត់ព្រំដែន បានផ្លាស់ប្តូរពីរបៀបនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញនូវគំនិតផ្តួចផ្តើមមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ឌីជីថល រួមមាន៖ ១. ការអភិវឌ្ឍថ្នាល បញ្ជរតែមួយជាតិ និងប្រព័ន្ធ CamDx ដើម្បីបង្កើននូវតម្លាភាព និងកាត់បន្ថយពេលវេលា និងការចំណាយក្នុងការប្រើប្រាស់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ២. ការជួយឱ្យ SMEs អាចទទួលបានហិរញ្ញប្បទាន និងការចាប់យកឧបករណ៍ឌីជីថល ដែលនឹងជួយឱ្យពួកគេអភិវឌ្ឍន៍ខ្លួន និងឈានទៅការនាំចេញ ៣. ការជំរុញ E-commerce និងcross-border payments ជាពិសេសថ្នាល CambodiaTrade.com ដែលជួយ SMEs អាចធ្វើការដាក់លក់ផលិតផល ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងក្រៅប្រទេស និងថ្នាលផ្សេងៗទៀតដែលក្រសួងពាណិជ្ជកម្មបានធ្វើការជាមួយដើម្បីជំរុញវត្តមានផលិតផលខ្មែរដាក់លក់នៅលើថ្នាលទាំងនោះដូចជា Alibaba និង ៤. ការបង្កើតប្រព័ន្ធ Bakong របស់ធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលងាយស្រួល និងឆាប់រហ័ស ដែលនឹងជួយដល់ការធ្វើពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានយកឱកាសនោះ ដើម្បីជម្រាបជូនអង្គវេទិកាអំពីកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ផងដែរ។
Newsអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ៤-៥-៦ វិច្ឆិកា ២០២៥
អបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ៤-៥-៦ វិច្ឆិកា ២០២៥
Newsក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
(Shanghai, China): At the National Exhibition and Convention Center (Shanghai), Shanghai, People’s Republic of China, the Ministry of Commerce has set up the Cambodia Pavilion to exhibit Cambodia’s potential products at the 8th China International Import Expo (CIIE), held under the theme “New Era - Shared Future” from 5-10 November 2025. The official inauguration of the Cambodia Pavilion took place on the afternoon of 5 November 2025, presided over by His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, and also attended by His Excellency WANG Liping, Director General of the Department of Asian Affairs of the Ministry of Commerce of China, the Representative of the Consulate General of Cambodia in Shanghai, officials from the Ministry of Commerce, and private sector representatives. This year, the Cambodia Pavilion was constructed in a modern architectural style and divided into four zones, namely: 1.Cultural and Product Display Zone – showcasing Khmer art, culture, and Cambodian products, 2. Performance and LED Display Zone – featuring live performances and digital displays to promote Cambodia’s economic, trade, investment, cultural, artistic, and tourism potential, 3. Business Meeting Zone – for Cambodian companies and enterprises to meet, discuss, and explore business cooperation with participating companies, 4. Reception Zone – providing information on doing business and trade facilitation in Cambodia, and offering product tastings such as cashew nuts,coffee, noodles, and fragrant rice. In addition, the Ministry coordinated eight Cambodian companies to participate and display their products at both the exhibition areas and the Cambodia Pavilion. The Ministry also organized daily cultural performances featuring traditional Khmer music and instruments. At the exhibition, the Ministry of Commerce focused on presenting and promoting Cambodia’s high-quality potential products with premium packaging and recognized national and international hygiene standards.These included: Fragrant rice for export, cashew nuts, and dried mango with attractive export packaging for both export and online sales, and high-quality pepper for sale in the Chinese market. Additionally, other showcased items included: silk handicrafts, geographical indication products, coffee, dried mango, palm sugar, Kampot salt flakes, instant noodles, jewelry, silver, carvings, handicrafts, souvenirs, and many other Cambodian-made goods. The participation aimed to expand Cambodia’s exports to China and to strengthen trade cooperation between the two countries.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Ömer BOLAT រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតួកគីយ៉េ
(Ankara, Türkiye): On the evening of Tuesday, 4 November 2025, on the occasion of the 4th Joint Economic Commission between Cambodia and Türkiye, Her Excellency Cham Nimul, Minister of Commerce of Cambodia met with His Excellency Prof. Dr. Ömer Bolat, Minister of Trade of Türkiye to discuss bilateral economic and trade relations between Cambodia and Türkiye. In this meeting, Cambodia and Türkiye acknowledged the good bilateral cooperation between the two countries in particular the steady increase in trade volume and economic complementarity. Both Ministers noted with satisfaction that Cambodia and Türkiye have significant potential to further strengthen economic and trade cooperation as the 2 countries are not serving only as bilateral markets for one another but also serve as the gateways to access wider markets in their own regions – Turkey as the gateway for Cambodia to access European market and Cambodia as gateway toward ASEAN and RCEP markets. The two sides also agreed to encourage the private sector to look into increasing engagement and interaction in order to establish partnerships and explore other business opportunities with one another. The two Ministries will work closely together to organize business matching events, trade exhibitions and other promotional events to boost this cooperation.



