News(Montreal, Canada): On the morning of Wednesday, 5 August 2026, His Excellency BUON Sarakmony, Secretary of State at the Ministry of Commerce, led a Cambodian delegation in a study visit on the “Secured Transactions Regime, Trade Finance, and Supply Chain Finance,” held at the headquarters of the National Bank of Canada. The study visit was organized within the framework of cooperation between the Ministry of Commerce and the Ministry of Economy and Finance, with coordination by Advanced Bank of Asia Limited (ABA Bank). The study visit aimed to gain an in-depth understanding of Canada’s legal frameworks and best practices relating to secured transactions, trade finance, and supply chain finance, as a basis for improving the legal framework and strengthening the implementation of the Law on Secured Transactions, with a view to contributing to economic growth and improving the business environment in Cambodia. The study visit featured presentations and knowledge-sharing sessions, including practical insights and best practices from experts, senior executives of the National Bank of Canada, government officials, and private-sector representatives on key topics, including: (1) The Role and Financial Services of the National Bank of Canada in Secured Transactions, Trade Finance, and Supply Chain Finance in Canada, presented by Mr. Mathieu Cousineau Deguire of the National Bank of Canada (NBC). (2) Understanding the Movable Property Security Registry System in Quebec, presented by Ms. Stéphanie Turcotte and Ms. Martine Auger of the Ministry of Justice of Quebec (Ministère de la Justice du Québec). (3) Understanding Support and Incentives for Business Start-ups and Investment in Quebec, presented by Ms. Mélissa Prophète of Investissement Québec. (4) Understanding the Legal Regime and Practical Implementation Relating to Insolvency and Bankruptcy Cases in Canada, presented by representatives of Fasken. (5) Understanding Trade Finance Options, presented by Ms. Liliane Pin of Export Development Canada (EDC).
News(កំពង់ធំ)៖ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកទស្សនា និងគាំទ្រទិញយកកសិផល ព្រមទាំងផលិតផលក្នុងស្រុកដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ ដែលកំពុងដាក់តាំងបង្ហាញ និងលក់នៅក្នុង «ផ្សារផលិតផលខ្មែរ ខេត្តកំពង់ធំ» ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក ដល់ម៉ោង ០៦៖០០ នាទីល្ងាច នៅស្តង់ផ្សារកសិផល ស្ថិតនៅមុខសួនកុមារខេត្តកំពង់ធំ (ស្វែងរកទីតាំងតាមផែនទី - Google Maps៖ https://maps.app.goo.gl/yRL49ftQu36MaMWg9?g_st=ipc)។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងបង្កើនឱកាសចូលដំណើរការទីផ្សារ និងពង្រីកបណ្តាញទីផ្សារសម្រាប់ កសិករ ផលិតករ សហគ្រាសធុនតូច និងអាជីវករខ្មែរ ព្រមទាំងជួយតភ្ជាប់ក្រុមផលិតទៅកាន់អ្នកប្រើប្រាស់ដោយផ្ទាល់ ដើម្បីបង្កើនការលក់ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងផលិតករក្នុងមូលដ្ឋាន។ សូមជម្រាបជូនថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួល និងផ្តល់ទីតាំងពី រដ្ឋបាលខេត្តកំពង់ធំ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមក្របខណ្ឌ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឱ្យដំណើរការ ផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ការគាំទ្រ និងការប្រើប្រាស់ផលិតផលខ្មែរ គឺជាការចូលរួមរបស់យើងទាំងអស់គ្នា ក្នុងការលើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ «កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀម» ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជបណ្ឌិត្យសភាកម្ពុជា លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ តំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សាខា ក.ប.ប. រាជធានី-ខេត្ត តំណាងក្រុមហ៊ុននាំចេញដំឡូងមី ដៃគូអភិវឌ្ឍន៍ តំណាងសមាគម អ្នកប្រមូលទិញដំឡូងមី ម្ចាស់លានហាល និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀម ដែលក្រសួងពាណិជ្ជកម្មបានដាក់ចេញកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រមទាំងពិនិត្យបញ្ហាប្រឈមដែលកើតមានក្នុងការអនុវត្តជាក់ស្តែង និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់កំណត់វិធានការបន្តឱ្យកាន់តែមានប្រសិទ្ធភាព៕
Newsអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តយកចិត្តទុកដាក់លើការត្រួតពិនិត្យ និងតាមដានគុណភាព សុវត្ថិភាពផលិតផលប្រើប្រាស់ និងផលិតផលម្ហូបអាហារ ដើម្បីធានាថា ផលិតផលដែលដាក់លក់នៅលើទីផ្សារមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស និងមិនបង្កហានិភ័យដល់សុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ ក្នុងសកម្មភាពនេះ មន្ត្រីសាខា ក.ប.ប. នៃខេត្ត ស្វាយរៀង កំពង់ស្ពឺ កោះកុង កំពង់ចាម បាត់ដំបង តាកែវ និងព្រះសីហនុ បានសហការជាមួយមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បន្តចុះត្រួតពិនិត្យនៅតាមទីផ្សារគោលដៅសំខាន់ៗ រួមមាន៖ ផ្សារ ចំនួន ៨ ផ្ទះ-តូបលក់ទំនិញ និងម៉ាត ចំនួន ៩០ ទីតាំង ដោយបានធ្វើសកម្មភាពត្រួតពិនិត្យផ្តោតជាសំខាន់លើផលិតផលម្ហូបអាហារចម្រុះគ្រប់ប្រភេទ ព្រមទាំងការពិនិត្យអនុលោមភាពពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព កាលបរិច្ឆេទប្រើប្រាស់ ការវេចខ្ចប់ ស្លាកសញ្ញា និងលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស។ ក្នុងឱកាសនោះ មន្ត្រីជំនាញបាន យកសំណាកគំរូចំនួន ៦៣ ដើម្បីធ្វើការវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ និងកត្តាដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ ហើយលទ្ធផល មន្ត្រីជំនាញបាន ដកហូតផលិតផលដែលពុំមានអនុលោមភាព និងផលិតផលផុតកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៤១,២ គីឡូក្រាម ដើម្បីបន្តនីតិវិធីស្របតាមបទប្បញ្ញត្តិជាធរមាន។ ជាមួយនឹងការត្រួតពិនិត្យនេះ មន្ត្រីសាខា ក.ប.ប. ក៏បានចែកជូនផ្ទាំងរូបភាពស្តីពី «ការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព» ចំនួន ៧៦ផ្ទាំង ដល់អាជីវករ និងអ្នកប្រើប្រាស់ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមស្វ័យត្រួតពិនិត្យលើ៖ ស្លាកសញ្ញា និងព័ត៌មានលើផលិតផលវេចខ្ចប់ស្រេច កាលបរិច្ឆេទផលិត និងកាលបរិច្ឆេទផុតកំណត់ ការរក្សាទុក និងការទុកដាក់ទំនិញឱ្យបានត្រឹមត្រូវ លក្ខខណ្ឌអនាម័យនៅកន្លែងលក់ និងការរក្សាទុកម្ហូបអាហារ ព្រមទាំងការប្រុងប្រយ័ត្នចំពោះកត្តាហានិភ័យដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់អាជីវករ និងអ្នកប្រើប្រាស់ទាំងអស់ ចូលរួមអនុវត្ត និងគោរពបទប្បញ្ញត្តិពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពផលិតផល ដើម្បីរួមចំណែកកាត់បន្ថយផលិតផលមិនមានអនុលោមភាពនៅលើទីផ្សារ និងការពារសិទ្ធិ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់។ ប្រសិនបើមានការសង្ស័យ ឬប្រទះឃើញភាពមិនប្រក្រតីពាក់ព័ន្ធនឹងផលិតផល ទំនិញ និងសេវា សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់ក្រសួងពាណិជ្ជកម្ម តាមរយៈ៖ លេខ ១២៦៦ សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម; CCF Complaint App តាមទូរសព្ទស្មាតហ្វូនប្រព័ន្ធ Android ឬ iOS ដើម្បីផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងទៅកាន់អគ្គនាយកដ្ឋាន ក.ប.ប. សម្រាប់ការពិនិត្យ និងស្វែងរកដំណោះស្រាយតាមនីតិវិធី៕
News(Phnom Penh): On the morning of Thursday, 6 August 2026, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State for the Ministry of Commerce, led a working group in a meeting with Mr. Julien Bert, Vice-President of the French-Cambodian Chamber of Commerce and Industry (CCIFC), and Mr. Charles Julliard, Executive Director of CCIFC. The meeting aimed to review and discuss the progress of preparations for co-organizing the "3rd Cambodia-France Business Forum 2026."