ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់មាន់ អាហារកែច្នៃនានា ជាច្រើនប្រភេទ
(កំពង់ចាម)៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក-៨ល្ងាច។ 👉 ស្វែងរកផ្សារផលិតផលខ្មែរខេត្តកំពង់ចាម៖ https://maps.app.goo.gl/dWHo5jELeLm52ttd9... សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
Newsក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ (The 18th Cambodia Trade Expo-CTExpo) ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ និងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ
(Phnom Penh): The Ministry of Commerce is going to organize “The 18th Cambodia Trade Expo (CTExpo)” from 4-7 December 2025 at the PH Grand Hall Convention Center, Borey Peng Huoth Boeung Snor, Phnom Penh. The CTExpo aims to promote trade and investment activities, strengthen the role of the private sector, and promote domestic market connectivity and foster global trade relations. This year's CTExpo will showcase and promote Cambodia's high-potential and export-ready products, high-quality export-import goods, and unique services from Cambodian and international suppliers. In addition, there will be a special pavilion to provide public services of the Royal Government of Cambodia. At the same time, various accompanying activities will be organized, including a Business Forum, Business Matching Events, Export Promotion Seminars, a Mini-Concert and Entertainment. The Ministry warmly invites national and international guests, businesspeople, producers, investors, and the general public to participate in this event and take this opportunity to grow your business and expand your investment activities.
Newsកញ្ញា ជៀម ពុទ្ធពិសី អនុព័ន្ធពាណិជ្ជកម្ម តំណាងក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមរៀបចំការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ សម្រាប់អាណត្តិទី១ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអូស្រ្តាលី និងនូវែលហ្សេឡង់ ព្រមទាំងមានសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់ ដោយមានអញ្ជើញចូលរួមពីបេក្ខជនឈរឈ្មោះ និងអ្នកចូលរួមបោះឆ្នោតដែលជាអាជីវករ សហគ្រាស ក្រុមហ៊ុនជាច្រើនរូប
(Auckland, New Zealand): On the afternoon of Wednesday, 31 October 2025, in Auckland, New Zealand, Ms. CHEAM Putpisey, trade attaché, on behalf of the Ministry of Commerce, jointly organized an election to select the president, vice president and the members of the Representative Office of Cambodia Chamber of Commerce in Auckland for the first mandated, first term. The election is presided over by His Excellency Dr. CHEUNBORAN Chanborey, Ambassador of the Kingdom of Cambodia to Australia and New Zealand, along with participation the members of the election committee of the representative office of Cambodia Chamber of Commerce in Auckland, New Zealand with the participation of candidates and voters who are businessman, enterprises and company.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចសម្ភាសន៍ជ្រើសរើសបេក្ខភាពសម្រាប់បំពេញមុខតំណែងជាអនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចសម្ភាសន៍ជ្រើសរើសបេក្ខភាពសម្រាប់បំពេញមុខតំណែងជាអនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។ កិច្ចសម្ភាសន៍នេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធនានា។ សូមជម្រាបជូនផងដែរថា ក្នុងកិច្ចសម្ភាសន៍ជ្រើសរើសបេក្ខភាពនេះ មានបេក្ខជនបានដាក់ពាក្យចូលរួមចំនួន ៨ រូបដែលស្របតាមលក្ខណសម្បត្តិ និងគុណវុឌ្ឍិ ដូចក្នុងសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបេក្ខភាពសម្រាប់បំពេញមុខតំណែងជាអនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់៕
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាតំណាងរាជរដ្ឋាភិបាល បានដឹកនាំសហការី ចូលរួមសម័យប្រជុំព្រឹទ្ធសភាលើកទី៤ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសេចក្ដីព្រាងច្បាប់ទាំង ៥ (ប្រាំ)
(ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាតំណាងរាជរដ្ឋាភិបាល បានដឹកនាំសហការី ចូលរួមសម័យប្រជុំព្រឹទ្ធសភាលើកទី៤ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសេចក្ដីព្រាងច្បាប់ទាំង ៥ (ប្រាំ) រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌ បទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ និង ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការ អន្តរជាតិសម្រាប់សន្ធានកម្ម។ ជាលទ្ធផល សម័យប្រជុំព្រឹទ្ធសភា បានផ្ដល់ការអនុម័យយល់ព្រមលើសេចក្ដីព្រាងច្បាប់ទាំង៥។



