ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាអបអរសារទរខួបអនុស្សាវរីយ៍លើកទី១០២ នៃថ្ងៃបង្កើតសាធារណរដ្ឋតួកគីយេ
(Phnom Penh): On the evening of Thursday, 30 October 2025, at the Rosewood Phnom Penh Hotel, Her Excellency CHAM Nimul, Minister of Commerce, Representing the Royal Government of the Kingdom of Cambodia to Deliver Toast Remarks at the Reception on the Occasion of the 102nd Anniversary of the Proclamation of the Republic of Türkiye.
Newsឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ (2025 World Green and Sustainability Summit-WGSS) ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព»
(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ (2025 World Green and Sustainability Summit-WGSS) ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកអគ្គរាជទូត-រដ្ឋទូត ប្រទេសជាមិត្តមួយចំនួន និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញជាតិ អន្តរជាតិជាច្រើនជាច្រើនរូបទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Shen Changyu ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាចិន (CNIPA) និងគណៈប្រតិភូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញារវាង CNIPA និងក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
(សានស៊ី, ចិន)៖ នារសៀល ថ្ងៃច័ន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Shen Changyu ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាចិន (CNIPA) និងគណៈប្រតិភូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញារវាង CNIPA និងក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។ កិច្ចពិភាក្សានេះ ផ្អែកសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ នីតិវិធី និងឧត្តរមានុវត្តន៍ថ្មី ការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា ប្រកាសនីយបត្រតក្កកម្មនិងគំនូរឧស្សាហកម្ម ម៉ាកពាណិជ្ជកម្ម ការលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា និងការលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងការកសាងកេរ្តិ៍ឈ្មោះម៉ាក។ល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញារបស់ប្រទេសកម្ពុជាពីសំណាក់ក្រសួង-ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមានក្រសួងពាណិជ្ជកម្មជាប្រធាន ដោយបាននិងកំពុងអនុវត្តនូវផែនការសកម្មភាពនានា តាមការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ផងដែរ។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា-ចិន, ឆ្នាំ២០២៦-២០២៨, ការកសាងសមត្ថភាពមន្រ្តីពាក់ព័ន្ធធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តិវប្បធម៌ (GRTKTCE), ការរៀបចំប្រព័ន្ធទិន្នន័យសម្រាប់គ្រប់គ្រង GRTKTCE និងការពង្រឹងសមត្ថភាពមន្ត្រីកម្ពុជាក្នុងការត្រួតពិនិត្យប្រកាសនីយបត្រតក្កកម្ម៕
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូរបស់ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជនអឺរ៉ុប-កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូរបស់ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជនអឺរ៉ុប-កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងជួយរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអឺរ៉ុបសំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ កិច្ចសន្ទនានេះ ជាវេទិកាដែលអនុញ្ញាតឱ្យវិស័យឯកជនអឺរ៉ុបលើកឡើងនូវបញ្ហាប្រឈម ដើម្បីស្នើសុំដំណោះស្រាយពីក្រសួង និងស្ថាប័នដែលពាក់ព័ន្ធ។
Newsឯកឧត្ដម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី “ការដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងមុខងារពាក់ព័ន្ធ (FTA Portal UAT Testing)” ដែលមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង DFAT តំណាង CAPRED តំណាងសមាគមពាក់ព័ន្ធ និងក្រុមហ៊ុន/រោងចក្រនាំចេញនាំចូលពាក់ព័ន្ធ ជាច្រើនរូប
(Phnom Penh): On the morning of Monday, 27 October 2025, at the Fairfield by Marriott Phnom Penh Hotel, His Excellency OK Boung, Secretary of State of the Ministry of Commerce, presided over the consultation workshop on "Cambodia FTA Portal Functional Review and User Acceptance." Representatives from relevant ministries and institutions, DFAT, CAPRED, relevant associations, and related import and export factories attended the workshop. The workshop was supported by the Cambodia-Australia Partnership Program for Sustainable Economic Development (CAPRED) and aimed to evaluate the functionality of Cambodia's Free Trade Agreement (FTA) platform and promote understanding of its benefits, with the purpose of maximizing the gains derived from the various FTAs to which Cambodia is a party.



