News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ម៉ាក និងគំនូរឧស្សាហកម្ម៖ យុទ្ធសាស្ត្រសម្រាប់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមក្នុងទីផ្សារសកល” ដែលមានការអញ្ជើញចូលរួមពី លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហគមន៍អឺរ៉ុបប្រចាំប្រទេសកម្ពុជា លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតំណាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើនរូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីកិច្ចការពារម៉ាក និងគំនូរឧស្សាហកម្មដល់មន្ត្រីក្រសួង-ស្ថាប័ន សាធារណជន តំណាងសហគ្រាសធុនតូច និងមធ្យម និងវិស័យឯកជនឱ្យបានកាន់តែទូលំទូលាយ។ ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនអង្គសិក្ខាសាលាពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ការពារវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។ ក្នុងបរិបទនេះ កម្មសិទ្ធិបញ្ញាបានក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អាជីវកម្ម។ កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាប្រព័ន្ធច្បាប់សម្រាប់ការពារសិទ្ធិរបស់ម្ចាស់ស្នាដៃ ឬអ្នកបង្កើតថ្មីនោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ជំរុញការច្នៃប្រឌិត នវានុវត្តន៍ ការវិនិយោគ ការប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកជំទាវរដ្ឋលេខាធិការបន្តថា កិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យបានល្អពីស្ថាប័នមានសមត្ថកិច្ច និងការចូលរួមផ្ទាល់ពីម្ចាស់សិទ្ធិ អាចជួយឱ្យសង្គមកម្ពុជាកាន់តែមានគំនិតច្នៃប្រឌិតថ្មីៗ ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប និងជាពិសេសការលើកកម្ពស់ទំនុកចិត្តដល់អ្នកបង្កើតស្នាដៃ អ្នកវិនិយោគ និងសហគ្រិនឱ្យហ៊ានវិនិយោគលើការស្រាវជ្រាវ ការអភិវឌ្ឍផលិតផល និងការច្នៃប្រឌិតថ្មីៗ។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួម និងយកចិត្តទុកដាក់រៀនសូត្រពីវាគ្មិន ដើម្បីយកចំណេះដឹងទាំងនោះទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន ជាពិសេសការរៀបចំម៉ាក និងគំនូរឧស្សាហកម្មឱ្យបានត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិ ក្នុងន័យជួយការពារការបំពានសិទ្ធិកម្មសិទ្ធិបញ្ញាពីបុគ្គលដទៃ៕
News(ខេត្តប៊ិញយឿង វៀតណាម)៖ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមក្នុងជំនួបធុរកិច្ចរវាងសភាពាណិជ្ជកម្មកម្ពុជា (CCC) និងក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម និងវិនិយោគ ប៊ិកកាម៉ិច (BECAMEX Investment and Industrial Development Group) ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BECAMEX ក្នុងខេត្តប៊ិញយឿង (Binh Duong) សាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបធុរកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍លើការអភិវឌ្ឍសួនឧស្សាហកម្ម រួមជាមួយតំបន់ទីក្រុងថ្មី ហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញការវិនិយោគ ដែលអាចជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជា ព្រមទាំងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងខែបន្ទាប់។ កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្តាល។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១. មតិបើកកិច្ចប្រជុំ និងជម្រាបជូនអំពីវឌ្ឍនភាពការងារថ្មីៗរបស់អគ្គនាយកដ្ឋាន។ ២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៣។ ៣. របាយការណ៍សង្ខេបរបស់សាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ។ ៤. បទអន្តរាគមន៍របស់លោកអគ្គនាយករង។ ៥. មតិបូកសរុបបិទអង្គប្រជុំ និងផែនការអនុវត្តការងារបន្ត៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃកម្មវិធី «អនាគតអ្នកដឹកនាំអាស៊ាន» (Futuru Lider ba ASEAN - FLBA) របស់ប្រទេសទីម័រឡេស្តេ ដើម្បីចែករំលែកពីដំណើរការនៃការរៀបចំគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា ជូនដល់គណៈប្រតិភូ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចែករំលែកអំពីគំនិតផ្តួចផ្តើម ក៏ដូចជាគោលនយោបាយនានា ដែលក្រសួងពាណិជ្ជកម្មបានដាក់ចេញ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ព្រមទាំងការពង្រឹងសមត្ថភាពវិស័យឯកជន ឱ្យអាចចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារតំបន់ និងសកល។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំកំណែទម្រង់ក្នុងស្រុកជាបន្តបន្ទាប់ ការសម្របសម្រួលស្ថាប័នប្រកបដោយប្រសិទ្ធភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពង្រឹងភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចផងដែរ៕
News(Phnom Penh): On the afternoon of Tuesday, 28 July 2026, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, chaired a meeting to disseminate the procedures and requirements set by the Exhibition Committee for Cambodia’s participation in the 23rd China-ASEAN Expo. The meeting was attended by senior officials and technical staff from the Directorate-General of Trade Policy and Promotion, alongside representatives from business associations, federations, companies, and enterprises. The session aimed to review progress and preparations for Cambodia’s participation in the 23rd China-ASEAN Expo, scheduled to take place from 17-21 September 2026, in Nanning, Guangxi Zhuang Autonomous Region, People’s Republic of China. During the meeting, the Department of Trade Promotion and Exhibition Affairs presented general information and demonstrated the online registration procedures for participating companies. On that occasion, His Excellency Secretary of State underlined the importance of the China-ASEAN Expo in strengthening cooperation and promoting economic, trade, cultural, tourism, and investment ties between Cambodia and China, as well as within ASEAN and between ASEAN and China. Furthermore, His Excellency Secretary of State encouraged Cambodian companies and enterprises planning to participate to be well-prepared to showcase their products, engage with potential buyers, and expand their integration into regional and global value chains.